Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ណែនាំឱ្យរឹបអូសទ្រព្យសម្បត្តិ លើឈ្មួញទាំងឡាយណា ដែលនាំចូលទំនិញដោយខុសច្បាប់

    BY Liny Chan June 9, 2026
    សម្តេចតេជោ ណែនាំឱ្យរឹបអូសទ្រព្យសម្បត្តិ លើឈ្មួញទាំងឡាយណា ដែលនាំចូលទំនិញដោយខុសច្បាប់

    យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ណែនាំដល់អាជ្ញាធរប្រចាំការនៅតាមទល់ដែនទាំងឡាយ ចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ ដោយរឹបអូសទ្រព្យសម្បត្តិ ឬឱ្យទៅរែកដីធ្វើលេណដ្ឋាន។

    ការលើកឡើងរបស់ សម្តេចតេជោ បានធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។ ឆ្លៀតនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជំរុញបង្កើនផលិតក្នុងស្រុក ក្នុងវេលានៃការបិទព្រំដែនជាមួយថៃ ដែលជាឱកាសមាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចខ្មែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: