banner test

គួរឲ្យកោតសរសើរ! បុរសជាកម្មករសំណង់ទៅវេរលុយ ហើយម្ចាស់កន្លែងវេរលុយទៅលើស សុខចិត្តត្រលប់មកប្រាប់វិញ ថែមទាំងមិនយកសាគុណ រួចនិយាយពាក្យចេញពីចិត្តបែបនេះទៀត (មានវីដេអូ)

BY
Khmerpress
December 7, 2021
គួរឲ្យកោតសរសើរ! បុរសជាកម្មករសំណង់ទៅវេរលុយ ហើយម្ចាស់កន្លែងវេរលុយទៅលើស សុខចិត្តត្រលប់មកប្រាប់វិញ ថែមទាំងមិនយកសាគុណ រួចនិយាយពាក្យចេញពីចិត្តបែបនេះទៀត (មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងអំពើល្អរបស់បុរសម្នាក់ ដែលជាកម្មករសំណង់ បានទៅផ្ញើលុយ ហើយត្រូវម្ចាស់កន្លែងផ្ញើលុយទៅលើស ហើយបុរសចិត្តល្អរូបនោះបានត្រលប់មកប្រាប់ម្ចាស់កន្លែង ថែមទាំងមិនទទួលយកសាគុណ ដែលម្ចាស់កន្លែងវេលុយបានជូនទៀតផង។ យោងតាមម្ចាស់គណនីឈ្មោះ ប៊ុន ណារឿន បានឲ្យដឹងថា៖

“បងសូមអរគុណដល់ទឹកចិត្តប្អូនប្រុសណាស់🙏🙏ប្អូនប្រុសមកផ្ញើលុយកន្លែងខ្ញុំ10ម៉ឺនរៀលតែខ្ញុំដាក់អោយ1លានរៀលហើយមិនបានចាប់អារម្មណ៍មើលទៀតមកពីថ្ងៃនឹងសំបូរភ្ញៀវក្រៅផងឆាតផងលុះដល់ប្អូនប្រុសទៅបាត់មួយសន្ទុះប្អូនប្រុសត្រឡប់មកវិញគាត់ប្រាប់ខ្ញុំថា បងឯងផ្ញើលុយអោយខ្ញុំលើស90មុឺនហើយខ្ញុំក៏ភ្ញាក់ពេលនោះគាត់អោយខ្ញុំដកលុយវិញហើយខ្ញុំជូនជាសាគុណដល់គាត់ៗមិនព្រមយកទេ គាត់ថែមទាំងពោលពាក្យប្រាប់ខ្ញុំថា ចិត្តយើងចិត្តគេពេលបាត់លុយឬរបស់ពិតជាពិបាកចិត្តណាស់បង។ បងពិតជាអរគុណប្អូនណាស់🙏🙏ប្អូនប្រុសជាជាងសំណង់ទេតែទឹកចិត្តប្អូនធំធេងណាស់🙏🙏ប៉ុន្តែមនុស្សមួយចំនួនមានផ្ទះមានឡានជិះជាងប្អូនប្រុសនឹងទៀតនៅចង់បានលុយបស់គេ។ ពេលខ្ញុំជូនសាគុណគាត់ គាត់មិនទទួលទេចឹងខ្ញុំលើកដៃសំពះអរគុណដល់ប្អូនប្រុសៗក៏សំពះខ្ញុំវិញពិតជាកម្រជួបមនុស្សល្អចឹងណាស់បងសូមជូនពរប្អូនប្រុសជួបតែសេចក្តីសុខនឹងក្រុមគ្រួសារហើយមនុស្សល្អៗ🙏🙏”៕ ដោយ៖ ខ្មែរណូត

Share This Post: