PR

គ្រាន់តែបើករថយន្តទៅដល់ភ្លាម ក៏ទទួលបានការបញ្ចុះតម្លៃ ៥០%ភ្លែត

BY
Liny Chan
January 17, 2022
គ្រាន់តែបើករថយន្តទៅដល់ភ្លាម ក៏ទទួលបានការបញ្ចុះតម្លៃ ៥០%ភ្លែត

ភ្នំពេញ៖ ម្ចាស់យានយន្តតែងគិតថាការលាងសំអាតរថយន្តអាចលាងដោយខ្លួនឯង រឺនៅទីតាំងណាក៏បាន ប៉ុន្តែប្រសិនបើជ្រើសរើសទីតាំងលាងរថយន្តខុសអាចបណ្តាលអោយខាតបង់ក៏ដូចជាប៉ះពាល់ដល់រថយន្តរបស់លោកអ្នកការប្រើប្រាស់សាប៊ូធម្មតា និង កំលាំងទឹកមិនគ្រប់គ្រាន់អាចធ្វើអោយការលាងសម្អាតមិនជ្រះល្អពិសេសការប្រើប្រាស់ក្រណាត់ជូតដែលគ្មានគុណភាពអាចបណ្តាលអោយមានស្នាមឆូតលើថ្នាំរថយន្តផងដែរ។

ហ្គារ៉ាសលាងរថយន្ត Namas.K បានបើកដំណើរការក្នុងក្រុងភ្នំពេញអស់រយះពេល ៦ឆ្នាំកន្លងមកហើយដែលត្រូវបានទទួលស្គាល់ទាំងគុណភាព ក៏ដូចជាសេវាកម្ម និងការទទួលខុសត្រូវខ្ពស់ជូនដល់អតិថិជន។ ហ្គារ៉ាសលាងរថយន្តទំនើបមួយនេះបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការលាងសម្អាតរថយន្ត ប្រើប្រាស់សាប៊ូដែលមានគុណភាពខ្ពស់ ក្រណាត់ជូនល្អដែលមិនធ្វើអោយប៉ះពាល់ដល់ថ្នាំរថយន្ត ធ្វើអោយលោកអ្នកទទួលអារម្មណ៍ថារថយន្តនឹងស្អាតប្លែកបន្ទាប់លាងរួច។

សម្រាប់ដើមឆ្នាំ២០២២ នេះហ្គារ៉ាសលាងរថយន្ត Namas.K បានបើកសាខាទី ៤ របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ឈាងវិទ្យាល័យច្បារអំពៅ ១០០ម៉ែត្រ ដែលមានការតុបតែងស្រស់ស្អាត កន្លែងរង់ចាំម៉ាស៊ីនត្រជាក់មានផាសុខភាព។ អ្វីដែលក៏តែពិសេសនោះ ចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សំរាប់សាខាច្បារអំពៅ លោកអ្នកនឹងទទួលបានការបញ្ចុះតំលៃ ៥០% និងអតិថិជនសមាជិកទទួលការលាងរថយន្តដោយមិនគិតប្រាក់។ មិនត្រឹមតែសេវាលាងរថយន្តនោះទេ Namas.K ក៏មានសេវកម្មប៉ូលាពិសេស លាងម៉ាស៊ីតរថយន្តនិងប្តូរប្រេងរថយន្ត បាញ់សម្លាប់មេរោគក្នុងរថយន្ត៕

Share This Post: