ព័ត៌មានអន្តរជាតិ

វៀតណាមរកឃើញការឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍ ជាលើកដំបូង

BY
Khmerpress
January 19, 2022
វៀតណាមរកឃើញការឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍ ជាលើកដំបូង

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃពុធនេះ បានរាយការណ៍ឱ្យដឹងថា ការឆ្លងរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី Omicron ក្នុងសហគមន៍ ត្រូវបានរកឃើញនៅជាលើកដំបូង នៅប្រទេសវៀតណាម ខណៈអាជ្ញាធរសុខាភិបាលប្រទេសអាស៊ានមួយនេះ បាននិងកំពុងប្រឹងប្រែងដាស់តឿនឱ្យប្រជាជន បង្កើនការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

សារព័ត៌មានរដ្ឋវៀតណាម ទៀង ហ្វុង (Tien Phong) ដែលយោងតាមប្រភពពីអាជ្ញាធរសុខាភិបាលវៀតណាម បានចុះផ្សាយថា ករណីឆ្លងក្នុងសហគមន៍ចំនួន៣ ដែលត្រូវពិនិត្យឃើញថាជាករណី Omicron កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីចុងសប្តាហ៍មុន។ កន្លងមកវៀតណាម ក៏បានរកឃើញករណីឆ្លង Omicron ជាង៧០នាក់ផងដែរ ប៉ុន្តែក្នុងចំណោមអ្នកមកពីបរទេស ដែលត្រូវធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា មកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបជាង២លាននាក់ និងស្លាប់ជិត៣៦,០០០នាក់។ ចំណែកឯ ការចាក់វ៉ាក់សាំងវិញ មនុស្សជាង៧០ភាគរយ ក្នុងចំណោមប្រជាជនសរុបប្រមាណ៩៨លាននាក់ របស់វៀតណាម បានទទួលការចាក់គ្រប់ពីរដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: