ព័ត៌មានអន្តរជាតិ

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៦១៥ករណី» ក្នុងនោះ១,១៨៥នាក់ជាករណីអូមីក្រុង

BY
Khmerpress
January 20, 2022
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៦១៥ករណី» ក្នុងនោះ១,១៨៥នាក់ជាករណីអូមីក្រុង

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១,១៨៥ករណីបន្ថែមទៀតគិតត្រឹមថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៤១០នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនដល់៨៤៤នាក់ បន្ទាប់ពីបានរាយការណ៍ថា មានករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩៦,០៧៧ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: