ចំណេះដឹង

បុរសម្នាក់ ចេះតែកើតអាការៈប្លែកៗ ទៅពេទ្យពិនិត្យមើល ស្រាប់តែឃើញថង់ទឹកនៅថ្លើមទំហំប្រមាណ ២០សង់ទីម៉ែត្រ

BY
Khmerpress
April 6, 2022
បុរសម្នាក់ ចេះតែកើតអាការៈប្លែកៗ ទៅពេទ្យពិនិត្យមើល ស្រាប់តែឃើញថង់ទឹកនៅថ្លើមទំហំប្រមាណ ២០សង់ទីម៉ែត្រ

ថៃ៖ កាលពីពេលថ្មីៗនេះ គ្រូពេទ្យនៃមន្ទីរពេទ្យក្នុងខេត្ត ណាខនសុីថាម៉ារ៉ាត ឈ្មោះថា Arak wongworachat បានចែករំលែកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន រៀបរាប់ពីអាការៈដែលបានកើតឡើងទៅលើអ្នកជម្ងឺម្នាក់ ដែលរកឃើញថា មានថង់ទឹកនៅថ្លើម ទំហំធំ ប្រមាណជា ២០សង់ទីម៉ែត្រ។

បើតាមការរៀបរាប់របស់គ្រូពេទ្យ អ្នកជម្ងឺអាយុ ៤៤ឆ្នាំ មានអាការៈ ហើមពោះ ណែនពោះ អស់រយៈពេលជាង ១ឆ្នាំ ដោយព្យាបាលខ្លួនឯងទៅតាមអាការៈ។ ក្រោយមកទៀត ពោះក៏ចាប់ផ្តើមធំឡើងៗ ក្នុងរយៈដ៏លឿន ដូចអ្នកមានផ្ទៃពោះ ហើយមានអារម្មណ៍តានតឹង និងតឹងណែនរាល់ដងនៅពេលដែលត្រូវសម្រាន្តកន្លែងរាបស្មើរ ដូច្នេះទើបលោកសម្រេចចិត្តទៅពិនិត្យនៅមន្ទីរពេទ្យមួយកន្លែង ក្រោយលទ្ធផលចេញមកបង្ហាញថា ឃើញមានថង់ទឹកនៅជាប់នឹងថ្លើម ដែលមានទំហំធំខ្លាំង។

ក្រោយពិនិត្យឃើញ លោកសម្រេចចិត្តទទួលការវះកាត់ ដោយពេទ្យជំនាញបានធ្វើការបូមយកជាតិទឹកចេញមុនដើម្បីសម្រួលដល់ការវះកាត់ ដោយទឹកនោះមានពណ៌លឿង ស្រដៀងទៅនឹងទឹករង៉ៃទៀតផង។ ក្រោយពីបូមរួចពេទ្យធ្វើការវះកាត់យកថង់ និងសាច់ថ្លើមដែលជាប់ទៅនឹងថង់ទឹក រួចធ្វើការដេរភ្ជាប់ថ្លើមឡើងវិញ។ ការវះកាត់ប្រកបទៅដោយភាពជោគជ័យ របួសរបស់អ្នកជម្ងឺគឺឆាប់សាស្រ្តណាស់ ដូច្នេះប្រសិនបើបងប្អូនមានអាការៈស្រដៀងករណីខាងលើនេះ គួរប្រញ៉ាប់ទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទប់ស្កាត់ការរាលដាលបង្កជាបញ្ហាធំជាងនេះ៕ ដោយ៖ ខ្មែរណូត

Share This Post: