ចំណេះដឹង

មកដឹងពីក្បួនឆែកឡានមុនធ្វើដំណើរនាពេលចូលឆ្នាំថ្មី ត្រឹមតែ១០នាទីងាយៗអាចឆែកបានដោយខ្លួនឯងនៅផ្ទះ

BY
Khmerpress
April 13, 2022
មកដឹងពីក្បួនឆែកឡានមុនធ្វើដំណើរនាពេលចូលឆ្នាំថ្មី ត្រឹមតែ១០នាទីងាយៗអាចឆែកបានដោយខ្លួនឯងនៅផ្ទះ

ជាទម្លាប់តាំងពីដើមមកឱ្យតែចូលដល់ពិធីបុណ្យចូលឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងតែងតែធញវើដំណើរទៅលេងស្រុកកំណើត ឬទៅកន្លែងកម្សាន្តនានា។ ប៉ុន្តែដើម្បីធ្វើឱ្យដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ បងប្អូនគួរប្រយ័ត្នប្រយែង និងពិនិត្យឱ្យបានច្បាស់ពីយាន្តជំនិះសម្រាប់ធ្វើដំណើរ ហើយថ្ងៃនេះយើងនឹងបង្ហាញពីក្បួនក្នុងការឆែកឡានមុនចេញដំណើរដោយចំណាយពេលត្រឹម១០នាទីមានដូចជា៖

  1. ១.ឆែក រឺពិនិត្យមើលបរិមាណ(សាំង,ប្រេងម៉ាសុីន,ប្រេងប្រអប់លេខ, ប្រេងហ្រ្វាំង ,ធុងទឹកជាដើម) ត្រូវពិនិត្យមើលថា បរិមាណនោះត្រឹមត្រូវនិងសមស្របដែរទេ?
  2. ២.ពិនិត្យមើលគុណភាពនៃសំបកកង់ ថាមានចំនុចណាប្រេះដែររឺទេ ក៏ដូចជាថ្លឹងកង់ឡានទំាងអស់នៅពេលសប់កង់ឡាន។
  3. ៣.ពិនិត្យមើលអំពូលភ្លើង ភ្លើងគុជ ភ្លើងហ្វា ភ្លើងសុីញ៉ូ ភ្លើងគូទឡាន ភ្លើងហ្វ្រាំង ភ្លើងជិត ភ្លើងឆ្ងាយ ជាដើម។
  4. ៤.ពិនិត្យមើលគុណភាពនៃផ្លិតទឹកទាំងមុខទាំងក្រោយ សម្រាប់ការពារផ្លិតខូចនៅពេលធ្វើដំណើរពេលភ្លៀងធ្លាក់។
  5. ៥.ពិនិត្យមើលអ្នកបើកបរ ហាមទទួលទានគ្រឿងស្រវឹងមុន និងពេលបើកបរ គួរសម្រាកអោយបានគ្រប់គ្រាន់មុនពេលចេញដំណើរ​ ៕

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: