PR

ម៉ៃឡូ គាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២

BY
Liny Chan
May 2, 2022
ម៉ៃឡូ គាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២

ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បានចាប់ផ្ដើមបើកការប្រកួតនៅទូទាំងប្រទេសហើយ។ ការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះរបស់ម៉ៃឡូគឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ “រីកចម្រើនជាមួយកីឡា” ព្រោះ “កីឡា គឺជាគ្រូដ៏អស្ចារ្យ”។

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ជាផ្លូវការ ដែលត្រូវបានអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាព និងគោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការប្រកួតនឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ ប្រភេទរួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WTF និងតេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសាសរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានីខេត្ត។

ក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡានេះ លោក ម៉ាង គុណណូ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ការិយាល័យតំណាងក្រុមហ៊ុន Nestlé (Thai) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា:

«ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា MILO នៅតែបន្តការផ្សព្វផ្សាយ និងលើកស្ទួយលើវិស័យកីឡាដល់ប្រជាជនកម្ពុជាយើង ដោយផ្ដល់ឱកាសអោយសិស្សថ្នាក់បឋមសិក្សា ចូលរួមក្នុងកម្មវិធីការប្រកួតកីឡានេះ។ យើងមានគោលបំនងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡានៅប្រទេសកម្ពុជាអោយមានភាពរីកចំរើន។ ពួកយើងតែងតែជឿថាកីឡាគឺជាគ្រូដ៏អស្ចារ្យនៃជីវិត។ កីឡាបានបង្រៀនដល់កុមារអោយយល់ដឹងអំពីតម្លៃនិងជំនាញដែលអាចជួយពួកគេអោយទទួលបានភាពជោគជ័យក្នុងអាជីព និងជីវិតរបស់ពួកគេ។ កីឡាដើរតួជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងផ្នែកកាយសម្បទាមាំមួន និងផ្លូវចិត្តឲ្យរឹងមាំ ពីការតាំងចិត្ត ភាពអំណត់អត់ធន់ ចេះយោគយល់អធ្យាស្រ័យ ភាពកា្លហានក្នុងការពុះពារឆ្លងគ្រប់ឧបសគ្គ និងជំនះភាពភ័យខ្លាច។ លើសពីនេះទៅទៀតកីឡាក៏ជួយលើក កម្ពស់ភាពជាអ្នកដឹកនាំ សាមគ្គីភាពតាមរយៈការងារជាក្រុម ទំនុកចិត្តលើខ្លួនឯង និងការគោរពច្បាប់។ យើងលើកទឹកចិត្តកុមារឱ្យលេងកីឡាឱ្យបានញឹកញាប់ ក៏ដូចជាផ្តល់ឱ្យពួកគេនូវភេសជ្ជៈ ម៉ៃឡូ ដែលតែងតែនៅក្បែរនិងគាំទ្រអ្នកម្តាយគ្រប់រូបដែលចង់ឲ្យកូនធំឡើងជាមួយភាពជោគជ័យ មានសុខភាពរាងកាយ និងស្មារតីរឹងមាំ។ ម៉ៃឡូ មានអាហារូបត្ថម្ភសំខាន់ៗ ដែលផ្តល់ថាមពលដល់កូនអ្នក ដូច្នេះ ពួកគេអាចធ្វើអ្វីបានល្អបំផុត។ នេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ Nestle ក្នុងការបង្កើនគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារដែលមានគុណភាព។ ម៉ៃឡូ មានមោទនភាពដែលបានសម្រេចបាននូវជំហានដ៏សំខាន់ក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ឆ្ពោះទៅរកគោលដៅ ប្រទេសកម្ពុជាយើងនិងក្លាយជាប្រទេសដែលប្រជាជនមានសុខភាពល្អ។»

នៅគ្រប់ការប្រកួត ម៉ៃឡូ នឹងផ្តល់ភេសជ្ជៈដែលមានអាហារូបត្ថម្ភល្អៗមានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ងាញ់ ដែលផ្សំពីទឹកដោគោ ស្រូវសាឡី និងកាការ ដែលសម្បូរដោយសារធាតុចិញ្ចឹមដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រូវការថាមពលជាចាំបាច់ដើម្បីបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតរបស់ពួកគេបានកាន់តែប្រសើរ។

«យើងសង្ឃឹមថា កិច្ចសហការរបស់យើងជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនាពេលនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ក្មេងៗឆ្ពោះទៅរកជីវិតរស់នៅដែលមានសុខភាពល្អ និងកាន់តែសកម្ម »។ នេះជាការបញ្ជាក់របស់លោក គុណណូ។

Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ បានប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារមានដែលគុណភាព។ Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះ មានតាំងពីមានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ ផ្នែកសុខភាព និងសុខុមាលភាពដល់អតិថជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ។

ផលិតផលទឹកដោះគោផ្សំជាមួយសូកូឡា និងស្រូវសាឡី ម៉ាក ស្លាកយីហោម៉ៃឡូ របស់ Nestlé នៅកម្ពុជា រួមមាន៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង និងម៉ៃឡូប្រអប់៕

Share This Post: