បច្ចេកវិទ្យា

«ទិវាអ្នកម្តាយ» តើខ្ញុំគួរទិញកាដូអ្វីជូនដល់អ្នកម្តាយជាទីស្រលាញ់?

BY
Liny Chan
May 8, 2022
«ទិវាអ្នកម្តាយ» តើខ្ញុំគួរទិញកាដូអ្វីជូនដល់អ្នកម្តាយជាទីស្រលាញ់?

ក្នុងឆ្នាំនេះនាថ្ងៃទី8 ឧសភា គឺជាថ្ងៃបុណ្យ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាពិធីបុណ្យមួយដើម្បីរំលឹកដឹងគុណ និងបង្ហាញពីក្តីស្រលាញ់ចំពោះអ្នកម្តាយដ៏ធំធេងគ្មានអ្វីប្រៀបបាន។ ក្នុងនាមជាកូនៗតើអ្នកបានគិតគូរទិញកាដូសម្រាប់ជូនដល់អ្នកម្តាយហើយឬនៅ? ការជ្រើសរើសអំណោយ ឬកាដូសម្រាប់ជូនចំពោះអ្នកម្តាយមានច្រើនប្រភេទអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នកម្តាយ និងទឹកប្រាក់របស់កូនៗផងដែរ។

ដូចនេះ តើជម្រើសកាដូអ្វីខ្លះដែលគួរទិញជូនអ្នកម្តាយជាទីស្រលាញ់ក្នុង «ទិវាអ្នកម្តាយ»? គ្រឿងសម្អាង, ទឹកអប់, កាបូប, នាឡិកា, ស្បែកជើង, សម្លៀកបំពាក់, គ្រឿងអលង្ការ, អាហារសុខភាព ឬ បាច់ផ្កា។ ក្នុងនោះយើងក៏សូមណែនាំនូវកាដូបច្ចេកវិទ្យាទំនើប និងស័ក្កិសមបំផុត សម្រាប់អ្នកម្តាយនាយុគសម័យទំនើបដែលវាអាចជួយសម្រួលច្រើនក្នុងជីវិតរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបនោះគឺស្មាតហ្វូន OPPO Reno7 Series ម៉ូដែលថ្មីចុងក្រោយបង្អស់ ធានាថានេះគឺជាកាដូដ៏មានអត្ថន័យសម្រាប់ទិវាអ្នកម្តាយក្នុងឆ្នាំនេះ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងអាចផ្តិតយករូបភាពវីដេអូស្អាតៗបានគ្រប់ពេលវេលា។ ហើយហេតុអ្វីបានជានិយាយថា OPPO Reno7 ជាកាដូនិងជាស្មាតហ្វូនដែលស័ក្កិសមបំផុត? តើស្មាតហ្វូននេះបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមុខងារពិសេសៗអ្វីខ្លះ?

ជាមួយកាមេរ៉ា Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ព្រមទាំងជាការសហការគ្នារវាងក្រុមហ៊ុន OPPO x Sony ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ រីឯការតុបតែងខ្លួនវិញ Reno7 រំលេចនូវរូបរាងថ្មីស្រឡាងប្រកបដោយភាពប្រណិត និងច្នៃប្រឌិតខ្ពស់ជាមួយគែមរាងជ្រុង 2.5D កម្រាស់ស្តើង ទម្ងន់ស្រាល កាលីបជាងមុន ផ្តល់នូវផាសុកភាព និងបង្ហាញភាពទាន់សម័យរាល់ពេលចាប់កាន់។ ចំណែកនៅលើបណ្តុំកាមេរ៉ាក្រោយឌីហ្សាញជាមួយកងបំភ្លឺដំណឹង បញ្ចេញពន្លឺភ្លើងលោតជុំវិញលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាគឺមានតែនៅលើ Reno7 Series មួយគត់និងវិសេសប្លែកខុសពីគេ។ ដោយឡែកកម្លាំងថ្ម Reno7 មានទំហំធំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 33W អាចបង្កើនអនុភាពក្នុងការសាកថ្មឲ្យកាន់តែរហ័សជាងមុន ដោយគ្រាន់តែសាក 5 នាទី និយាយទូរស័ព្ទបាន 160 នាទី និងសាកពេញ 100% ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ក្នុងនោះ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។

អ្វីដែលកាន់តែពិសេសក្នុងឱកាសរីករាយទិវាអ្នកម្តាយ! រីករាយប្រូម៉ូសិន Mother’s Day ពី OPPO រាល់ការទិញ OPPO Reno7 Series និង OPPO A95 ពីថ្ងៃទី 08 ដល់ 14 ខែឧសភា ឆ្នាំ2022 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទ នឹងទទួលបានការផ្តល់ជូនកាដូពិសេសរួមមាន៖
• Reno7 Z 5G តម្លៃ #429ដុល្លារ | Reno7 តម្លៃ #369ដុល្លារ ថែមកាដូ $58 រួមមាន៖ កាតាបស្ពាយ តម្លៃ $29, កាសឥតខ្សែ តម្លៃ $25 និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍។
• OPPO A95 តម្លៃ #269ដុល្លារ ថែមកាដូ $29 រួមមាន៖ កាតាបស្ពាយ តម្លៃ $25 និងស៊ីមស្មាតលេខធម្មតា ភ្ជាប់គម្រោង Smart ធំហ្ម៎ង12សប្តាហ៍។

អូភ្លេច! អ្នកទាំងអស់គ្នាក៏អាចមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី OPPO Reno7 បានយ៉ាងងាយស្រួលដោយបង្ហាញការគោរពស្រលាញ់ចំពោះអ្នកម្តាយនៅលើផេគ OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2022 ដើម្បីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មីចុងក្រោយបង្អស់ OPPO Reno7 ជូនអ្នកម្តាយ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗដូចខាងក្រោម ៖
1. ចុច Like / Follow ផេគ OPPO / Share ផុសមួយនេះ
2. បង្ហោះរូបម៉ាក់ជាមួយ Caption « ម៉ាក់ខ្ញុំ…ជាងគេ» លើហ្វេសប៊ុករបស់អ្នកជាសាធារណៈ (ឧទាហរណ៍៖ ម៉ាក់ខ្ញុំស្អាតជាងគេ/ ម៉ាក់ខ្ញុំរឹងមាំជាងគេ -ល-) ភ្ជាប់ #MultiFacetedMom #HappyMotherDayWithReno7 និង tag ទៅកាន់ម៉ាក់ ហើយ Screenshot យកមក Comment ខាងក្រោម
3. ឈ្មោះអ្នកចូលរួមទាំងអស់ នឹងត្រូវបានចាប់ផ្សងសំណាង (Random) ស្វែងរកអ្នកឈ្នះទូរស័ព្ទ OPPO Reno7 ចំនួន 2 រង្វាន់។
តោះៗៗ… ដើម្បីកាន់តែងាយស្រួលអាចចុចចូល Link ៖ https://www.facebook.com/OPPOCambodia/posts/5366710530040694 ឬអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិត៕

Share This Post: