សង្គម

ទឹកចិត្តមិត្តល្អ! ឃើញមិត្តភក្តិ២នាក់ ចងការប្រាក់គេរាល់ខែរកសឹងមិនទាន់បង់ការប្រាក់ កើតចិត្តអាណិតឃើញដីគេលក់ថោក ទិញចែកមិត្ត ស្រាប់តែឥលូវដីឡើងថ្លៃមិត្តទាំង២ លក់ចេញ សងគេទាំងដើមទាំងការអស់

BY
Khmerpress
May 11, 2022
ទឹកចិត្តមិត្តល្អ! ឃើញមិត្តភក្តិ២នាក់ ចងការប្រាក់គេរាល់ខែរកសឹងមិនទាន់បង់ការប្រាក់ កើតចិត្តអាណិតឃើញដីគេលក់ថោក ទិញចែកមិត្ត ស្រាប់តែឥលូវដីឡើងថ្លៃមិត្តទាំង២ លក់ចេញ សងគេទាំងដើមទាំងការអស់

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Linna momlife KH / AU បានរៀបរាប់ពីមិត្តភាពយូរឆ្នាំមិត្តភក្ដិពីរនាក់ ដូច្នេះថា៖ ប៉ុន្មានឆ្នាំមុន មិត្តរបស់ខ្ញុំពីរនាក់ បានចងការប្រាក់គេ ក្នុងមួយនាក់មិនក្រោម១០ម៉ឺនដុល្លារទេ ពួកគាត់រកលុយសឹងមិនទាន់ដើម្បីបង់ការប្រាក់គេជារៀងរាល់ខែ ខ្ញុំនេះដកដង្ហើមធំជួយអ្វីក៏មិនបានច្រើន ថ្ងៃមួយនៅស្រុកកំណើតប៉ារបស់ខ្ញុំ មានគេលក់ដីប្រញាប់ ក្នុងតម្លៃទាបបំផុត ត្រឹមតែប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ, ខ្ញុំក៏សម្រេចចិត្តទិញដីនោះកាត់ជាបីប្លង់ ចែកមិត្តរបស់ខ្ញុំមួយនាក់ មួយប្លង់ទុកជាការដូរខួបកំណើត (ម្ដាយឪពុកខ្ញុំតែងតែប្រាប់ថា ទិញដីដុះលុយកូន តិចក្ដីច្រើនក្ដី ភាគច្រើនតែងចំណេញ ឬក៏កូនអាចទុកជាកំណប់ទ្រព្យទៅថ្ងៃមុខ) ប៉ុន្មានឆ្នាំក្រោយមក ដីទាំងនោះពិតជាបានឡើងគុណទ្វេរដងមែន ពួកគាត់ក៏បានដោះបំណុលគេរួចអស់ទាំងការទាំងដើម។ ហើយពួកគាត់តែងតែនិយាយថា ខ្ញុំគឺជាទេវតាប្រោះព្រំជីវិតគាត់ ខ្ញុំតបវិញថា វាគ្រាន់តែជាជោគសំណាងតែប៉ុណ្ណោះ។

ម្ចាស់គណនីហ្វេស ប៊ុក បានបន្តទៀតថា សារនេះគឺចង់បង្ហាញថា ជិវិតមនុស្សយើងមិនមែនគ្រប់គ្នាមានសំណាងបានជួបមនុស្សល្អពិត ក្នុងជីវិតតែរហូតនោះទេ ហើយបើយើងមិនអាចមានសំណាងបានជួបមនុស្សល្អពិតនោះ យើងក៏អាចសាងខ្លួនឯងទៅជាមនុស្សល្អដើម្បីអោយជាសំណាងដែលគេបានមកជួបយើងវិញ។

ហើយការជួយដែលមិនគិតពីការតបស្នង គឺជាការជួយដោយចេញពីបេះដូងអស់ពីចិត្តនោះ ទោះអ្នកជួយលើមនុស្សខុស ក៏អ្នកនិងគ្មានថ្ងៃស្ដាយក្រោយជាមួយនិងនរណាម្នាក់ឡើយ ត្រូវចាំអំពើល្អមិនភ្លេចម្ចាស់ឡើយ ហើយអំពើអាក្រក់ក៏មិនចាំជាតិក្រោយ៕ ប្រភព៖ Linna momlife KH / AU

Share This Post: