បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300

BY
Liny Chan
May 21, 2022
ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300

កាលពីយប់មិញនេះ តើអ្នកណាខ្លះបានទស្សនាកម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO A96? តើអ្នកទទួលបានអារម្មណ៍សប្បាយរីករាយកម្រិតណាដែរ ជាពិសេសអ្នកចូលចិត្តការលេងហ្គេម? យល់យ៉ាងណាដែរចំពោះស្មាតហ្វូនលំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96? តើលក្ខណៈពិសេសមួយណាដែលអ្នកណាពេញចិត្តបំផុត?

នៅក្នុងវីដេអូ Live ពីកម្មវិធីសម្ពោធស្មាតហ្វូនត្រកូល A ស៊េរីថ្មី OPPO A96 ដែលមានរយៈពេលប្រមាណជាង 1 ម៉ោងបានញុំាងបរិយាកាសយ៉ាងសប្បាយរីករាយ រួមទាំងមានការចែករំលែកបទពិសោធន៍ខ្លះៗពីសមត្ថភាព និងពីការលេងហ្គេមនៅលើ OPPO A96 ពីសំណាក់ Gamers ល្បីៗលើបណ្តាញសង្គមដូចជា Tii Gaming, Henaa Gaming, Sea Neang, Kaka និងពិធីករល្បីឈ្មោះ លោក ជា វណ្ណរិទ្ធ ផងដែរ។

សម្រាប់ស្មាតហ្វូនកម្រិតមធ្យម OPPO A96 មានតម្លៃ $299 ឥឡូវនេះអ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់ ឬកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែឧសភា ឆ្នាំ2022 លោកអ្នកនឹងទទួលបានកាដូបន្ថែមតម្លៃ $79 រួមមាន៖ កាតាបស្ពាយ (តម្លៃ $25) កាសឥតខ្សែ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper (តម្លៃ $29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។
ខាងក្រោមជាការចែករំលែកពីចំណុចលេចធ្លោ និងចំណុចរសើបពិសេសចំនួន 4 លើស្មាតហ្វូន OPPO A96 ដែលលោកអ្នកគួរសម្រចចិត្ត កក់ទុកមុន (Pre-order) ៖
• ប្រព័ន្ធកាមេរ៉ាមុខក្រោយរបស់ OPPO A96
ជាមួយកាមេរ៉ា AI 50MP ដែលមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតយករូបភាពស្អាតៗទាក់ទាញប្រកបដោយភាពរស់រវើកគ្រប់ពេលវេលា។ ចំណែកកាមេរ៉ាស៊ែលហ្វីទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតកម្រិតណាក៏ដោយជាមួយនឹងមុខងារ Portrait Retouching និង Selfie HDR ។
• ដំណើរការកាន់តែរលូនរបស់ OPPO A96
កាន់តែធំ កាន់តែខ្លាំងជាមួយអនុភាព RAM 8GB+ 5GB ជួយឲ្យល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទកាន់តែរហ័ស គ្មានភាពរអាក់រអួលជាមួយកម្លាំងម៉ាស៊ីន 8GB ពិសេសមានមុខងារបន្ថែម RAM (+5GB) ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយ ហើយរលូនដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។
• បច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC & ថាមពលថ្មធំ 5000mAh
OPPO A96 បំពាក់ដោយកម្លាំងថាមពលថ្មធំ 5000mAh រួមទាំងបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC សាកថ្មលឿនរហ័សទាន់ចិត្ត សុវត្ថិភាពខ្ពស់ អាចប្រើប្រាស់បាន 1 ថ្ងៃពេញ ដោយគ្រាន់តែសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង ពិសេសសម្រាប់លោកអ្នកក្នុងការលេងហ្គេម លេងបណ្តាញសង្គម ទស្សនាវីដេអូ និងការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។

បន្ថែមពីនេះលើស្មាតហ្វូនស៊េរីថ្មី OPPO A96 ក៏បំពាក់នូវអេក្រង់ទម្លុះ 90Hz ពណ៌ដិតស្រស់កម្រិតបង្ហាញរស់រវើក និងអូសបញ្ជាលឿនរលូន ព្រមទាំងផ្តល់ឲ្យអ្នកនូវអារម្មណ៍ទស្សនាដ៏ជក់ចិត្ត។ ចំណែករូបសម្រស់ពីខាងក្រៅរបស់ OPPO A96 ក៏មានភាពទាក់ទាញមិនធម្មតាជាមួយការរចនាបថបែប OPPO Glow រូបរាងស្តើងស្រាលស្រឡូនយ៉ាងល្អប្រណិតប្រកបដោយជឿជាក់ ស្វាហាប់ និងស៊ីវិល័យដាច់គេ រាល់ពេលចាប់កាន់។ លើសពីនេះ OPPO A96 បានបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃចំហៀងយ៉ាងរហ័ស និងងាយស្រួលបំផុតនៅពេលចាប់កាន់ដោយដៃម្ខាង។ សម្រាប់ស្មាតហ្វូន OPPO A96 បាននាំមកជាមួយជម្រើសចំនួន 2 ពណ៌គឺ Starry Black និង Sunset Blue។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយនៃត្រកូល A ស៊េរីជំនាន់ខ្ពស់ OPPO A96 នឹងចេញលក់ជាផ្លូវការនាថ្ងៃទី29 ខែឧសភា ឆ្នាំ2022 តម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ។ យ៉ាងណាសម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងរូបរាង លក្ខណៈសម្បត្តិផ្សេងៗពី OPPO A96 នឹងបង្ហាញនៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ ស្មាតហ្វូន OPPO A96 រចនាបទទាន់សម័យ ជាមួយថាមពលខ្លាំង គុណភាពខ្ពស់គឺមានតែមួយគត់!

Share This Post: