ព័ត៌មានអន្តរជាតិ

អ្នកឆ្លងជំងឺអុតស្វា Monkeypox នៅអង់គ្លេសកើនដល់ ៥៦នាក់ ខណៈស្កុតឡេនរកឃើញករណីឆ្លងដំបូង

BY
Khmerpress
May 24, 2022
អ្នកឆ្លងជំងឺអុតស្វា Monkeypox នៅអង់គ្លេសកើនដល់ ៥៦នាក់ ខណៈស្កុតឡេនរកឃើញករណីឆ្លងដំបូង

អង់គ្លេស៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៣៦នាក់បន្ថែមទៀតសម្រាប់របាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមថ្ងៃចន្ទ ទី២៣ ខែឧសភាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈតួលេខអ្នកឆ្លងបន្ថែមថ្មីនេះបានធ្វើឲ្យតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox សរុបនៅក្នុងប្រទេសអង់គ្លេសកើនដល់ ៥៦នាក់ ខណៈស្ថានភាពរបស់អ្នកជំងឺទាំងអស់នោះហាក់មិនធ្ងន់ធ្ងរនោះទេ ពោលគឺ គ្រោះថ្នាក់នៃជំងឺឆ្លងមួយនេះនៅមានកម្រិតទាបនៅឡើយបើគិតត្រឹមពេលនេះ។

England discovers 36 new monkeypox cases, total rises to 56 | Cyprus Mail

ប្រភពខាងលើបានបន្តថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះជំងឺអុតស្វា Monkeypox ក៏បានបង្កការចម្លងនៅក្នុងប្រទេសស្កុតឡេនជាលើកដំបូងផងដែរ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានលើកឡើកថា ជំងឺអុតស្វា Monkeypox គឺជាករណីមួយដែលពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់និងព្រួយបារម្ភអំពីវា​ បើទោះជាពេលនេះវាមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ​។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលដូចជំងឺអុតស្វាទូទៅនៅលើដៃនិងមុខជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: