ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន បាននិយាយថា ពិភពលោកប្រឈមមុខនឹង «ពេលវេលាដ៏ខ្មៅងងឹត» ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន

BY
Khmerpress
May 24, 2022
លោក ចូ បៃដិន បាននិយាយថា ពិភពលោកប្រឈមមុខនឹង «ពេលវេលាដ៏ខ្មៅងងឹត» ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់សម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួនថា ពិភពលោកកំពុង «ឈានទៅរកពេលវេលាដ៏ងងឹតមួយ នៅក្នុងប្រវត្តិសាស្ត្ររួមរបស់យើង» ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក​បាន​បន្ត​ថា ពេល​នេះ​សង្រ្គាម​បាន​ក្លាយ​ជា «បញ្ហា​សកល» ដែលវា​បញ្ជាក់​ពី​សារៈសំខាន់នៅ​ក្នុងការការពារ​សណ្តាប់​ធ្នាប់​អន្តរជាតិ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានគាំទ្រសម្ដីនេះ ដោយបានបន្ថែមថា ការឈ្លានពានស្រដៀងគ្នានេះ មិនគួរកើតឡើងនៅអាស៊ីនោះទេ។ ជម្រាបដែរថា លោក បៃដិន កំពុងជួបជាមួយមេដឹកនាំជប៉ុន អូស្ត្រាលី និងឥណ្ឌា នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីអាមេរិក។

ប្រទេសទាំង ៤ ដែលគេស្គាល់ជារួមថា Quad កំពុងពិភាក្សាអំពីបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច រួមទាំងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ និងភាពខុសគ្នាជុំវិញការឈ្លានពានរបស់រុស្ស៊ី។ ការអត្ថាធិប្បាយរបស់លោក បៃដិន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកបានព្រមានចិនថា ប្រទេសចិនកំពុងប្រលែងនឹងគ្រោះថ្នាក់ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ហើយបានប្តេជ្ញាថា នឹងសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ដោយយោធា ប្រសិនបើប្រទេសចិនចង់វាយប្រហារតៃវ៉ាក់ ដែលការលើកឡើងនេះ វាហាក់ដូចជាផ្ទុយនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានជាយូរមកហើយលើបញ្ហានេះ។

ឆ្លើយលើបញ្ហានៅអ៊ុយក្រែន លោក បៃដិន បាននិយាយថា៖«សង្រ្គាមអ៊ុយក្រែននឹងប៉ះពាល់ដល់ផ្នែកទាំងអស់នៃពិភពលោក នៅពេលដែលការទប់ស្កាត់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅ ៗ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: