ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២

BY
Khmerpress
May 25, 2022
ក្រសួងធនធានទឹក ជូនដំណឹងពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលេីកទី១ ប្រចាំឆ្នាំ ២០២២។

បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង អំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២។

ស្ថា​នភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖ យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ២០២២ រួចមកឃើញថា៖ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២២ បាតុភូតអែនសូ(ENSO Neutral) មានពី២០% ទៅ ៥០% បាតុភូតឡានីណា (La Nina) មានពី ៥០% ទៅ ៨០% និងបាតុភូតអែលនីញូ (EL Nino) មាន ០%។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងអាចមានក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរនៅដើមរដូវវស្សា, អាចមានពីបង្គួរទៅច្រើននៅពាក់កណ្ដាលរដូវវស្សា និងអាចមានពីមធ្យមទៅបង្គួរនៅចុងរដូវវស្សា ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា ៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: