ព័ត៌មានអន្តរជាតិ

ឪពុកម្តាយគាំងនិយាយមិនចេញ ក្រោយត្រូវសងប្រាក់គេអស់ជាង ៤,០០០ពាន់ដុល្លារ ដោយសារកុមារធ្វើឲ្យបែករូបតុក្តតាតាំងក្នុងហាង (មានវីដេអូ)

BY
Khmerpress
May 25, 2022
ឪពុកម្តាយគាំងនិយាយមិនចេញ ក្រោយត្រូវសងប្រាក់គេអស់ជាង ៤,០០០ពាន់ដុល្លារ ដោយសារកុមារធ្វើឲ្យបែករូបតុក្តតាតាំងក្នុងហាង (មានវីដេអូ)

ហុងកុង៖ បុរសម្នាក់ត្រូវចំណាយលុយអស់ជាង ៤,០០០ពាន់ដុល្លារដើម្បីសងថ្លៃខូចខាតទៅកាន់ហាងលក់របស់ក្មេងលេងមួយកន្លែង ក្រោយកូនប្រុសអាយុ ៥ឆ្នាំរបស់គាត់បានធ្វើឲ្យបែករូបតុក្តតាតាំងក្នុងហាងមួយដោយអចេតនា។ យោងតាមការចុះផ្សាយរបស់​បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់របស់ក្មេងលេងឈ្មោះ KKPlus ស្ថិតនៅផ្សារទំនើប Langham Place ​ក្នុងទីក្រុងហុងកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ រូបសំណាក់ដែលបានបែកនោះគឺជារូបតួអង្គតុក្កតា Teletubbies ពណ៌មាស មានកម្ពស់ ១,៨ម៉ែត្រ ហើយនាពេលកន្លងមករូបសំណាក់ប្រភេទនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ៥២,៨០០ ដុល្លារហុងកុង (៦,៧២៦ដុល្លារអាមេរិក) ។

យ៉ាងណាក្តី សម្រាប់នៅក្នុងហេតុការណ៍ខាងលើនេះវិញគឺលោក Cheng ដែលត្រូវជាឪពុកបង្កើតរបស់កុមារាដែលជាអ្នកបង្កហេតុត្រូវបានបុគ្គលិកហាង KKPlus បង្ខំឲ្យសងប្រាក់ត្រឹមតែ ៣៣,៦០០ ដុល្លារហុងកុង (៤,២២៥ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ភ្លាមៗក្រោយពេលកើតហេតុបុគ្គលិកហាង KKPlus បានចោទប្រកាន់កុមារាបង្កហេតុថា រូបគេបានទាត់រូបសំណាក Teletubbies ដោយចេតនាទើបរូបសំណាក់នោះដួលទៅលើដីនិងបែកតែងម្តង។ ប៉ុន្តែក្រោយពេលទូទាត់ប្រាក់សំណងរួចទើបគេបានមើលឃើញនៅក្នុងវីដេអូមួយថា តាមការពិតកុមារារូបនោះបានផ្អែកខ្លួនទៅលើរូបសំណាក់និងបានធ្វើឲ្យរូបសំណាក់ត្រូវដួលបែកដោយអចេតនាប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: