បច្ចេកវិទ្យា

ឆ្ងល់អត់? ហេតុអ្វីបានជា realme តែងតែបង្កើតគំនិតរចនាប្លែកពីគេ? តើការរចនា holographic ripple គឺជាអ្វី?

BY
Liny Chan
May 27, 2022
ឆ្ងល់អត់? ហេតុអ្វីបានជា realme តែងតែបង្កើតគំនិតរចនាប្លែកពីគេ? តើការរចនា holographic ripple គឺជាអ្វី?

ការរចនាគឺសំខាន់ណាស់ ព្រោះវាជាអ្វីដែលទាក់ភ្នែក ហើយទទួលបានការចាប់អារម្មណ៍ដំបូងគេ ហើយរូបរាងខាងក្រៅនេះ អាចធ្វើឲ្យអ្នកលង់ភ្លាមៗតែម្តង។ ដូច្នេះទើបក្រុមហ៊ុនស្មាតហ្វូនមួយចំនួនព្យាយាមរុករក អភិវឌ្ឍនូវគំនិតច្នៃប្រឌិតថ្មី ទៅលើរូបរាងនៃស្មាតហ្វូន។ វាមិនត្រឹមតែមានសមត្ថភាពខ្លាំងនោះតែ ត្រូវមានការចនាស្រស់ស្អាតផងដែរ។ ក្នុងនោះយើង សំគាល់ឃើញក្រុមហ៊ុនស្មាតហ្វូនមួយដែលផ្តោតសំខាន់លើ សមត្ថភាព ក៏ដូចជាការរចនាផងដែរ នោះគឺ realme។ កាលពីឆ្នាំមុន realme បានបញ្ចេញ realme 8 ស៊េរី ក្រោមគោលគំនិត «Fashion x realme» ដែលយកលំនាំពណ៌ Cyberpunk ឆ្លុះបញ្ចាំងពីអនាគតបែបបច្ចេកវិទ្យាទំនើប។

ឆ្នាំនេះ realme រឹតតែខ្លាំងថែមទៀត ដោយបញ្ចេញ realme 9 ស៊េរី ជាមួយការរចនាថ្មី គឺ ការរចនាបែបរលកខ្សាច់ 3D ប្រដេញពណ៌ (Ripple Holographic design)។ ពេលពន្លឺចាំងប៉ះ ខ្នងខាងក្រោយ realme 9 ការរចនាបែបរលកខ្សាច់ 3D បញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរមានទំរង់ជា 3D។ ការរចនានេះ គឺជាលើកដំបូងហើយ ដែលមានបំពាក់លើស្មាតហ្វូន ធន់មធ្យមបែបនេះ មើលទៅស្អាតប្លែកទាក់ភ្នែកតែម្តង។ ក្រុមហ៊ុនស្មាតហ្វូន realme នេះមានការផ្តោតទៅលើ ការរចនាថ្មីប្លែកនៅលើ Number Series ដែលផ្តល់នូវគុណតម្លៃនៃភាពច្នៃប្រឌិត ចំពោះការអភិវឌ្ឍន៍អ្វីដែលថ្មី សម្រាប់អតិថិជន របស់ពួកគេ។

អ្វីដែលគេឲ្យចាប់អារម្មណ៍ realme បានជ្រើសរើស Influencer ចំនួន៣ រូបក៏ដូចជា អ្នកដែលមានចំណូលចិត្តផ្នែក Fashion កំពុងលេចធ្លោក្នុងប្រទេសកម្ពុជាដូចជា៖ កញ្ញា Sarita Reth, លោក Heng Visal និង កញ្ញា Harada Miki មកថតរូបបែបច្នៃប្រឌិតក្នុងស្ទីលថ្មីបែប ធ្វើឲ្យស្មាតហ្វូន realme 9 នេះរំលេចចេញនូវរលកប្រដេញគ្នាយ៉ាងស្រស់ស្អាត អ្វីដែលជាសម្រស់ពិត។

មានមតិជាច្រើនលើកសរសើរមិនដាច់ពីមាត់ ពេលឃើញនិងលើកចាប់កាន់ស្មាតហ្វូន realme 9 ជាលើកដំបូង។ ពួកគេ គិតថា ការរចនារូបរាងបែបនេះ មើលទៅមានអារម្មណ៍អស្ចារ្យ ដោយការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និង ភាពទាន់សម័យច្នៃប្រឌិតថ្មី។

ការរចនាពណ៌ថ្មីខាងលើនេះ ជាការរចនា Holographic Ripple ឈានមុខគេក្នុងឧស្សាហកម្មមួយនេះ។ វាយនភាពរបស់ realme 9 ត្រូវបានបំផុសគំនិតដោយពន្លឺពីវាលខ្សាច់។ នៅពេលដែលពន្លឺព្រះអាទិត្យចាំងលើគម្របខាងក្រោយ ពណ៌នឹងផ្លាស់ប្តូរ។ ពន្លឺ និងស្រមោលប្តូរនៅលើដៃរបស់អ្នកដូចជារំញ័រ។

រំឮកផងដែថា ក្រុមហ៊ុនស្មាតហ្វូន realme មិនត្រឹមតែជា ក្រុមហ៊ុននាំមុខ ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ លើសពីនេះទៀតក្រុមហ៊ុនយកចិត្តទុកដាក់បំផុត ទៅលើការរចនារូបរាងស្មាតហ្វូន ខ្លាំងបំផុត ហើយយើងនឹងរំពឹងអ្វីៗដែលថ្មីពី realme បន្ថែមទៀត៕

Share This Post: