PR

ភ្នាក់ងារវីងរួមគ្នាជួយសមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះត្រូវភ្លើងឆេះខ្ទេចអស់

BY
Liny Chan
June 10, 2022
ភ្នាក់ងារវីងរួមគ្នាជួយសមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះត្រូវភ្លើងឆេះខ្ទេចអស់

ភ្នាក់ងារវីងទូទាំងប្រទេសបានបរិច្ចាគថិវិកាចំនួន ៦៩៥៥,០៦ ដុល្លារអាមេរិកដើម្បីជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះត្រូវភ្លើងឆេះខ្ទេចអស់។ វីង មិនត្រឹមតែជាក្រុមហ៊ុនមួយនោះទេ តែក៏ជាសហគមន៍មួយផងដែរ ដោយភ្នាក់ងារវីងបានរួមគ្នាបរិច្ចាគថវិកាចំនួន ៦៩៥៥,០៦ ដុល្លារអាមេរិកជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះរបស់គាត់ត្រូវបានលេបត្របាក់ដោយអគ្គីភ័យកាលពីពេលថ្មីៗនេះ។

ឧប្បត្តិហេតុដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្នុងខេត្តកំពង់ស្ពឺហើយ នៅរយៈពេល១៨ថ្ងៃ ក្រោយមកគឺ នៅថ្ងៃទី៩ ខែមិថុនានេះ តំណាងធនាគារវីង បានប្រមូលនិងបានផ្តល់ថវិកាដែលបានមកពីមូលនិធិភ្នាក់ងារវីង ជូនដល់ជនរងគ្រោះនិងក្រុមគ្រួសារ។ មូលនិធិភ្នាក់ងារវីងនេះ ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាជួយដល់បុព្វហេតុសង្គមនានាក្នុងប្រទេសកម្ពុជា។

លោក អ៊ឹង គីមស្រៀង ភ្នាក់ងារវីង ដែលជាជនរងគ្រោះដោយអគ្គីភ័យ នៅខេត្តកំពង់ស្ពឺ បាននិយាយទាំងក្តុកក្តួលយ៉ាងដូច្នេះថា៖ “ទ្រព្យ សម្បត្តិ ដែល ខ្ញុំ និង ប្រពន្ធខ្ញុំព្យាយាមសន្សំជាង ២២ ឆ្នាំ ត្រូវបាន បំផ្លាញទាំងស្រុងត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះ។ តើខ្ញុំគួរធ្វើអ្វីបន្ទាប់ទៀត? ខ្ញុំមានអារម្មណ៍ វល់ៗរកគិតអ្វីមិនឃើញ។”

ជាសំណាងល្អ ក្រុមគ្រួសារទាំងមូលរួមទាំង ប្តី ប្រពន្ធ និងកូន ត្រូវបានជម្លៀសចេញពីអណ្តាតភ្លើងតាមច្រកទ្វារខាងមុខ ហើយមិនមាននរណាម្នាក់រងរបួសនោះទេ។

ឆ្លើយតបទៅនឹងសោកនាដកម្ម ភ្លាមៗនោះធនាគារ វីង ក៏បានបរិច្ចាគថវិកាចំនួន ៥០០ ដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះ ។
លោក អ៊ឹង គីមស្រៀង បានបន្តថា៖ “ខ្ញុំទទួលបានក្តីសង្ឃឹម និងកម្លាំងចិត្តនៅពេលដែលឃើញថ្នាក់ដឹកនាំធនាគារវីង និងតំណាង ភ្នាក់ងារវីង មកជួយពួកយើងដល់ទីកន្លែង។”

លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជន ទទួលបន្ទុកគ្រប់គ្រងបណ្តាញភ្នាក់ងារ នៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងយល់ពីអារម្មណ៍នៃការបាត់បង់របស់លោក អ៊ឹង គីមស្រៀង ហើយយើងសង្ឃឹមថា ការរួមចំណែកខ្លះៗ របស់យើងនឹងអាចជួយគ្រួសាររបស់គាត់ក្នុងគ្រាដ៏លំបាកនេះ។ យើងមិនត្រឹមជាដៃគូអាជីវកម្មតែប៉ុណ្ណោះទេ តែយើងក៏ដូចជាគ្រួសារតែមួយផងដែរ។”

ភ្លាមៗក្រោយពីអគ្គីភ័យបានកើតឡើង វីងបានចេញសេចក្តីជូនដំណឹងដល់ភ្នាក់ងារវីងទូទាំងប្រទេសកៀរគរថវិកាតាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីជួយសម្រាលទុក្ខលំបាករបស់ លោក អ៊ឹង គីមស្រៀង។ ការរៃអង្គាសថវិកាត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក សេង សុខវេង ដែលជាភ្នាក់ងារវីងមួយរូប បានបរិច្ចាគថវិកាដោយផ្ទាល់ចំនួន ២.០០០ ដុល្លារសហរដ្ឋអាមេរិក ជួយដល់គ្រួសាររបស់ លោក អ៊ឹង គីមស្រៀង ផងដែរ។

លោក សេង សុខវេង បាន និយាយ ថា ៖ “ ខ្ញុំ ពិតជារន្ធត់ណាស់ពេលទទួលដំណឹងដ៏សោកសៅ នេះ។ ការ រួមចំណែករបស់ ខ្ញុំ មិន ច្រើន ទេ ប៉ុន្តែ នេះ ជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ។ លោក អ៊ឹង គីមស្រៀង ជាភ្នាក់ងារវីងដ៏ល្អម្នាក់ដែលបានជួយមនុស្សជាច្រើ ន។ គាត់គឺមនុស្សចិត្តល្អនិងបានជួយឲ្យខ្ញុំក្លាយជាភ្នាក់ងារវីងដ៏ល្អមួយរូ ប។ ”

លោក ស្រ៊ុន ឈាងស្រេង បានបន្តថា៖ “សាមគ្គីភាពមានសារៈសំខាន់ក្នុងការជម្នះនូវការលំបាកដែលកើតឡើងនៅក្នុងស្ថានភាពវិបត្តិបែបនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើង ដែលបានជួយដល់សមាជិកក្នុងសហគមន៍ដែលខ្វះខាត តាមរយៈមូលនិធិនេះ។”

មកដល់ពេលនេះ មានភ្នាក់ងារវីងជិត ១០.៨០០ កន្លែងនៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យពួកគេអាចកៀរគរថវិកាជាច្រើនដើម្បីបុព្វហេតុសប្បុរសធម៌នានា បានជាច្រើន។ កាលពីខែកញ្ញា ឆ្នាំ២០២១ ភ្នាក់ងារវីងនៅទូទាំងប្រទេសបានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥.០០០ ដុល្លារអាមេរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។

ភ្នាក់ងារវីង មិនត្រឹមតែបម្រើ សេវាកម្មហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែជារឿយៗពួកគេ ថែម ទាំង បានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីជួយដល់ជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ពួកគេផងដែរ៕

Share This Post: