PR

Cellcard One ត្រូវបានដាក់សម្ពោធន៍ ជួយសម្រួលដល់ទំនាក់ទំនងដ៏ពេញលេញសម្រាប់តម្រូវការទាំងនៅលំនៅដ្ឋាន និង អាជីវកម្មផ្សេងៗ

BY
Liny Chan
June 18, 2022
Cellcard One ត្រូវបានដាក់សម្ពោធន៍ ជួយសម្រួលដល់ទំនាក់ទំនងដ៏ពេញលេញសម្រាប់តម្រូវការទាំងនៅលំនៅដ្ឋាន និង អាជីវកម្មផ្សេងៗ

ភ្នំពេញ – ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៖ Cellcard បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែលផ្តល់នូវដំណោះ ស្រាយរួមគ្នាចំនួនពីរដែលរួមបញ្ចូលទាំងការភ្ជាប់ Wi-Fi និង ការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយ និងការបង់ប្រាក់ដែលត្រូវគ្នា ដើម្បីសមស្របទៅនឹងតម្រូវការនៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗ ។

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ធ្វើការដោះស្រាយ នូវបញ្ហាដែលមានកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសចំពោះអ្នកប្រើប្រាស់តាមបណ្តាប្រព័ន្ធអ៊ីនធឺណិត និងបន្ថែមការយកចិត្តទុកដាក់ ផ្លាស់ប្តូរនូវប្រព័ន្ធឌីជីថល អោយស្របទៅតាមចក្ខុវិស័យឌីជីថលរបស់ប្រទេសកម្ពុជាអោយមានភាពប្រសើរឡើងមួយកម្រិតទៀត ។

ផលិតផល Cellcard One គឺជាកិច្ចសហការប្រតិបត្តិការមួយដ៍សំខាន់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយមានការខិតខំប្រឹងប្រែងសហការគ្នារវាងក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត សែលកាត និង ក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត Ezecom ដែលនឹងចាប់ផ្តើមគម្រោង និងសេវាកម្ម មួយចំនួនផ្សេងៗទៀតជាច្រើន នាពេលអនាគត។

លោក Simon Perkins ដែលជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “បុត្រសម្ព័នរ៉ូយ៉ាល់គ្រុបមានម៉ាកយីហោល្បីៗជាច្រើន និងសហគ្រាស ឧស្សាហកម្មធំៗមួយចំនួនផ្សេងទៀតនៅក្នុងទីផ្សារ។ វាជាពេលវេលាដ៍ល្អ សម្រាប់ពួកយើងក្នុងការចាប់ផ្តើមបង្កើតកិច្ចសហការគ្នាដើម្បីដោះស្រាយចន្លោះប្រហោង និងផ្តល់នូវបទពិសោធន៍ល្អៗ និងភាពងាយស្រួលថ្មីៗដល់អតិថិជនរបស់ពួកយើង។ Cellcard One គឺជាវេទិកាដ៏ល្អមួយសម្រាប់រៀបចំគម្រោងសហការទាំងអស់នេះ។

លោក Simon ក៏បានបន្តទៀតថា ការរួមបញ្ចូលផលិតផលរួមគ្នារបស់យើង គឺការផ្តល់ជូនថ្មីទាំងស្រុង សម្រាប់ទាំងបរិបទក្រុមគ្រួសារទាំងមូល និងសារអាជីវកម្ម ដោយមានការធានាថា យើងកំពុងបំពេញតាមការសន្យានៃ “ការតភ្ជាប់អ្នកគ្រប់គ្នា ទៅគ្រប់ទីកន្លែង” ។ ការសហការ រួមគ្នាជាមួយក្រុមហ៊ុន Ezecom និងដៃគូយុទ្ធសាស្រ្តរបស់យើងក្រុមហ៊ុន Huawei អាចផ្តល់អោយយើងនូវផ្នែកទីផ្សារថ្មីមួយទៀត ដែលមានជាមួយ នឹងភាពជឿជាក់ និងសុវត្ថិភាពបំផុតជូនដល់អតិថិជន។ ដូច្នេះហើយ មានតែ ក្រុមហ៊ុន Ezecom បណ្តាញ Fiber អុបទិច និងបណ្តាញទូរស័ព្ទចល័តដ៏ធំទូលាយរបស់ Cellcard ប៉ុណ្ណោះដែលអាចផ្តល់ជូនដល់អតិថិជនបាន”។

គម្រោង Cellcard One Home គឺជាគម្រោងដែល ផ្តល់ល្បឿនអ៊ីនធឺណិតលឿនបំផុតក្នុងជួរតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារ។ ការបញ្ចូននូវល្បឿនលឿន 20Mbps ជាមួយនិង បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន 3 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក បូករួមបន្ថែមជាមួយនិង ទិន្នន័យ 3GB និង 60 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$25 តែប៉ុណ្ណោះក្នុងមួយខែ ។

សម្រាប់គម្រោង “ផែនការអាជីវកម្ម Cellcard One/ Cellcard One Business” គឺជាគម្រោងដែល ដែលមានការផ្តល់ជូននូវដំណោះស្រាយដ៍ល្អ ក្នុងការតភ្ជាប់សម្រាប់ អាជីវកម្មដែលមានតម្លៃល្អបំផុត ដែលត្រូវបានគិតគូរឡើងជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការបញ្ចូននូវល្បឿនលឿន 30Mbps បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន10 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក រួមបន្ថែមជាមួយនិង ទិន្នន័យ 5GB និង 100 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$69 តែប៉ុណ្ណោះក្នុងមួយខែ ។

លោក នាយកប្រតិបត្តិ ក៏បានបន្ថែមទៀតថា “ពួកយើងយល់ច្បាស់ថាការកម្សាន្តនៅតាមផ្ទះកំពុងតែមានការផ្លាស់ប្តូរ ហើយវេទិកា ជាច្រើនក៍កាន់តែកើនឡើងបន្ថែមទៀត ដែលធ្វើអោយការផ្សព្វផ្សាយតាមបណ្តាសង្គមនាៗ កាន់តែមានភាពទូលាយ និង សម្បូរបែប ។ ចំពោះ មាតិការ/ កម្មវិធីចាក់បែប វីដេអូ ការស្ទ្រីមតន្ត្រី និងវេទិកាហ្គេម ជាច្រើនផ្សេងទៀតក៍កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ផងដែរ ខណៈពេលដែលបណ្តាញកម្សាន្ត បែបប្រពៃណីដូចជា ទូរទស្សន៍ និងវិទ្យុនៅតែបន្តមានសារៈសំខាន់។ នាពេលអនាគត យើងក៍បានឃើញថា ការកម្សាន្តនាៗ ក្នុងប្រទេសកម្ពុជាក៍ធ្វើការផ្តោតសំខាន់ជាពិសេសផងដែរ ទៅលើប្រព័ន្ធអ៊ីនធឺណិត ដែលមនុស្សជំនាន់ក្រោយៗ មានភាពយល់ដឹងច្រើនពី ផ្នែកបច្ចេកវិទ្យា នេះជាអ្វីដែលយើងកំពុងដំណើរការជាមួយនឹងគម្រោង Cellcard One Home។

រីឯនៅក្នុងផ្នែកធុរកិច្ចវិញ គឺគ្មានអ្វីដែលជាអាថ៌កំបាំងនោះទេ ដែលឌីជីថលនីយកម្មគឺជាពាក្យភ្ញាក់ផ្អើលមួយ ជាពិសេសបន្ទាប់ពីការផ្ទុះរីករាលដាលនៃជំងឺរាតត្បាត។ ការតភ្ជាប់ទំនាក់ទំនង មិនត្រឹមតែធ្វើឱ្យមាននិរន្តភាពពាណិជ្ជកម្មនោះទេ ប៉ុន្តែក៏ផ្ដល់ឱ្យមាននូវប្រសិទ្ធិភាពប្រតិបត្តិការផងដែរ។

សម្រាប់គម្រោងផែនការអាជីវកម្ម / Cellcard One Business ត្រូវបានបង្កើតឡើងដោយគិតគូរជាពិសេស ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលអនុញ្ញាតឱ្យពួកគេ ទទួលបាននូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងគ្មានបញ្ហា ហើយផ្តល់ជូននូវ អ៊ីនធឺណិតដែលមានគុណភាពល្អបំផុត ដើម្បីគាំទ្រអោយអាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង ។

លោកស្រី Yuni LEE HEATHCOTE នាយកប្រតិបត្តិក្រុមហ៊ុន Ezecom មានប្រសាសន៍ថា “ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាឌីជីថលគឺជារឿងមួយដែលចាំបាច់បំផុត ។ ក្រុមហ៊ុន Ezecom មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត ដើម្បីផ្តល់នូវតម្លៃពិសេសមួយដល់អតិថិជនរបស់យើង ហើយយើងទន្ទឹងរង់ចាំគម្រោងសហការបន្ថែមទៀតនាពេលអនាគត”។

ពិធីចុះហត្ថលេខារវាង ក្រុមហ៊ុន Cellcard និង ក្រុមហ៊ុន Ezecom ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន សែលកាត ដែលធ្វើឡើងនៅថ្ងៃទី 17 ខែមិថុនា និងមានការចូលរួមពី លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Johnny Wong នាយកផ្នែកពាណិជ្ជកម្ម កញ្ញា ភីរម្យ រតនា នាយកផ្នែកធុរកិច្ចអន្តរជាតិ និង ផលិតផល Postpaid លោក Asitha De Costa នាយកផ្នែកព័ត៌មានវិទ្យា លោក Chetra Dy នាយក ផ្នែកហិរញ្ញវត្ថុ និង លោក ជា ចំរើន ប្រធានផ្នែកបច្ចេកទេស ។

សម្រាប់ព័ត៌មានបន្ថែម លើគម្រោង Cellcard One ណាមួយ សូមទូរស័ព្ទទៅកាន់ 012999712 ឬ 712 ឬចូលទៅកាន់ www.cellcard.com.kh

Share This Post: