PR

យីហោស្មាតហ្វូនដ៏ល្បីល្បាញនៅចិន ប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Honor X Series នៅលើទីផ្សារប្រទេសកម្ពុជា

BY
Liny Chan
June 19, 2022
យីហោស្មាតហ្វូនដ៏ល្បីល្បាញនៅចិន ប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Honor X Series នៅលើទីផ្សារប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ២០២២៖ កាលពីម្សិលមិញនេះ យីហោស្មាតហ្វូនដ៏ល្បីល្បាញមួយ និងកំពុងតែនាំមុខគេនៅលើទីផ្សារស្មាតហ្វូនប្រទេសចិន រួមទាំងតំបន់ជាច្រើនទៀតជុំវិញពិភពលោក បានរៀបចំព្រឹត្តិការណ៌សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីនៅលើទីផ្សារប្រទេសកម្ពុជា។

ក្រុមហ៊ុន Honor បានបើកសម្ពោធនូវស្មាតហ្វូនស៊េរីថ្មី Honor X Series នៅលើទីផ្សារប្រទេសកម្ពុជា ដែលមានចំនួន 3 ម៉ូដែលគឺ Honor X7, Honor X8 និង Honor X9។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Honor និងក្រុមហ៊ុន Yako Technology ដែលជាតំណាងចែកចាយរបស់ខ្លួន រួមជាមួយនិងភ្ញៀវកិត្តិយសដែលជាម្ចាស់ហាងលក់ទូរស័ព្ទ ព្រមទាំងតារាចំរៀងដ៏ល្បី គឺអ្នកនាង ពេជ្រ សូលីកា និងតារាបង្ហាញម៉ូតស្អាតៗ រួមនិងអ្នកសារព័ត៌មានជាង 400 នាក់។

លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកលក់ស្មាតហ្វូន Honor ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Honor ស៊េរីថ្មីនៅលើទីផ្សារកម្ពុជានៅពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការមកដល់នៃផលិតផលស្មាតហ្វូនជំនាន់ថ្មី ដែលមានគុណភាពខ្ពស់ ជាមួយនូវការតម្លើងនូវបច្ចេកវិទ្យាទំនើប ជាពិសេសនោះមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់នៅក្នុងស្រុកខ្មែរយើង។”

លោក សារី បានបន្តថា ស្មាតហ្វូនស៊េរីថ្មីទាំង 3 ម៉ូដែលរួមមាន៖ Honor X7, Honor X8 និង Honor X9 គឺរចនាឡើងយ៉ាងសម្រិតសម្រាំងដើម្បីផ្សល់នូវរូបរាងដ៏ស្រស់ស្អាតស្អាត ហើយកាមេរ៉ាមុខក្រោយមានសមត្ថភាពខ្ពស់ អាចថតរូប និងវីដេអូបានច្បាស់ល្អ និងមានការតម្លើងនូវបន្ទះឈីបដែលមានកម្លាំងខ្លាំង អាចអូសកម្មវិធីធំៗបានយ៉ាងរលូន។ លើសពីនេះ មានថាមពលថ្មទំហំធំ និងមានការគាំទ្រដោយបច្ចេកវិទ្យាសាកលឿនរហ័សទៀតផង។ អ្វីដែលពិសេសនោះ ស្មាតហ្វូនស៊េរីថ្មី Honor X Series គឺមានការរប្រើប្រាស់នូវសេវាកម្ម Google Service បានពេញលេញតែម្តង។

មានលក់ហើយ ម៉ូឌែល HONOR X series របស់ក្រុមហ៊ុន HONOR៖

HONOR X7 ជាមួយតម្លៃត្រឹម $199 តែប៉ុណ្ណោះ
លក្ខណៈពិសេស ÷
– ទហំថ្ម ធំ 5000mAh
– កម្លាំង សាកថ្ម 22.5W SuperCharge
– អេក្រង់ ទំហំ ធំ 6.74″ HONOR FullView Display
– 90Hz Refresh Rate
– RAM: (4G+2G)+ ROM: 128G

HONOR X8 ជាមួយតម្លៃត្រឹម $249 តែប៉ុណ្ណោះ
លក្ខណៈពិសេស ÷
– រាងស្តើង 7.45mm Slim Body
– ទហំកាមេរ៉ាធំកំរិតច្បាស់ 64MP Ultra-clear Quad Camera
– 6nm Power-Efficient Snapdragon 680
– RAM: (6G+2G)+ ROM: 128GB

HONOR X9 ជាមួយតម្លៃលក់ត្រឹម $299 តែប៉ុណ្ណោះ
លក្ខណៈពិសេស ÷
– កម្លាំង សាកថ្ម 66W HONOR SuperCharge
– អេក្រង់ ទំហំ ធំ 6.81″ HONOR FullView Display 90Hz Refresh Rate
– បច្ចេកវិទ្យាថ្មី HONOR RAM Turbo (8GB+2GB)
– RAM: (8G+2G)+ ROM: 128G

Share This Post: