សង្គម

លើកមុនម៉ៅយន្តហោះ ម្តងនេះ ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ម៉ៅរថភ្លើង VIP ដឹករង្វាន់ម៉ូតូ២០គ្រឿង និងអ្នកឈ្នះរង្វាន់ទាំងនោះ ទៅលេងខេត្តកំពតយ៉ាងសប្បាយ

BY
Khmerpress
June 20, 2022
លើកមុនម៉ៅយន្តហោះ ម្តងនេះ ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ម៉ៅរថភ្លើង VIP ដឹករង្វាន់ម៉ូតូ២០គ្រឿង និងអ្នកឈ្នះរង្វាន់ទាំងនោះ ទៅលេងខេត្តកំពតយ៉ាងសប្បាយ

កាន់តែថ្មី ហើយប្លែកទៀតហើយសម្រាប់អតិថិជនរបស់ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ដោយនៅថ្ងៃទី២០ ខែមិថុនា នេះ ក្រុមហ៊ុនបានម៉ៅរថភ្លើងទៅកំពត ប៉ាវអតិថិជនឈ្នះរង្វាន់ពីឃូស៊ី ក្នុងកម្មវិធី បានទាំងសុខភាព បានទាំងរង្វាន់។

ក្រលេកមកមើលការកម្សាន្តដែលនឹងធ្វើឡើងនៅថ្ងៃទី២០ និង២១ ក្នុងខែមិថុនានេះវិញម្ដង គឺកាន់តែពិសេស ហើយប្លែកដោយក្រុមហ៊ុន បានម៉ៅរថភ្លើងសុទ្ធតែលំដាប់ VIP ដោយមានការរៀបចំយ៉ាងស្រស់ស្អាត ក្នុងគោលបំណងចង់អបអរសាទរអតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិចំនួន២០រូប ដែលបានប្រើប្រាស់ផលិតផលឃូស៊ីរហូតបានធូរពីជម្ងឺប្រចាំកាយ និងមានសំណាងឈ្នះរង្វាន់ម៉ូតូពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” ។ មិនត្រឹមម៉ៅរថភ្លើងតែប៉ុណ្ណោះទេ ក្រុមហ៊ុនក៏នឹងរ៉ាប់រងទាំងអស់ទៅលើការហូបចុករបស់អតិថិជនរហូតដល់ចប់កម្មវិធី និងការស្នាក់នៅក្នុងរីសតមួយកន្លែងដែលមានឈ្មោះថា Good time relax ដោយរីសតមួយនេះបានសាងសង់នៅលើទឹក ព្រមទាំងអមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលថែមទៀតផង។ ហើយចំពោះកម្មវិធីចែករង្វាន់ម៉ូតូចំនួន២០គ្រឿងពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” នេះនឹងធ្វើឡើងនៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្តកំពត បន្ទាប់មកនឹងមានការទទួលទានអាហារជួបជុំសំណេះសំណាលគ្នា និងមានកម្មវិធីរាំសប្បាយជាច្រើនទៀតផងដែរ។ ហើយមុននឹងបញ្ចប់កម្មវិធី ខាងក្រុមហ៊ុនសម្រស់ធម្មជាតិក៏នឹងមានការនាំអតិថិជនឆ្ពោះទៅលេងខេត្តកែបថែមទៀតផង ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ និងបង្កើនភាពស្និទ្ធស្នាលជាមួយនឹងអតិថិជនរបស់ខ្លួន

អ្វីដែលសំខាន់ដំណើរកំសាន្តមួយនេះក៏មានការចូលរួមពីសំណាក់អគ្គនាយក និង អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និង តារាសម្រស់ធម្មជាតិដែលរួមមានដូចជា នាយពាក់មី នាយគ្រឿន លោករ៉ាស៊ី និង លោកប៉ែនចំរ៉ុងជាដើម ដែលមកចូលរួមញុំាងបរិកាសអោយកាន់តែមានភាពសប្បាយរីករាយ។

គួរបញ្ជាក់ផងដែរថា ក្រៅពីផ្ដល់នូវផលិតផលមានគុណភាពខ្ពស់ ក្រុមហ៊ុន “សម្រស់ធម្មជាតិ” តែងតែបង្កើត​ និងផ្ដល់នូវការកម្សាន្តប្លែកៗ សម្រាប់អតិថិជនរបស់ខ្លួន ជាក់ស្ដែងកាលពីខែមុន ក្រុមហ៊ុនទើបតែម៉ៅយន្តហោះ នាំអតិថិជនដែលជាពីជំងឺដើរលេងយ៉ាងសប្បាយរីករាយ។ ជាមួយគ្នានៅពេលខាងមុខ ក្រុមហ៊ុន នឹងបង្កើតនូវកម្មវិធី ក៏ដូចជាដំណើរកម្សាន្តប្លែកៗជាច្រើនទៀតដល់អតិថិជនគ្រប់ៗគ្នា កុំភ្លេចរង់ចាំមើលទាំងអស់គ្នា!

Share This Post: