សិល្បៈ

អបអរសាទរ! លោក ទុំ សុវត្ថិ ត្រូវបានជ្រើសរើសក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូនដ៏ល្បីមួយ និង ប្រកាសបទ Original Song ជាផ្លូវការ

BY
Khmerpress
June 21, 2022
អបអរសាទរ! លោក ទុំ សុវត្ថិ ត្រូវបានជ្រើសរើសក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូនដ៏ល្បីមួយ និង ប្រកាសបទ Original Song ជាផ្លូវការ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយគណនីផេកហ្វេសប៊ុកផ្ទាល់របស់ Huawei Mobile នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុន HUAWEI បានសម្រេចជ្រើសរើសយក លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈ តំណាងអោយស្មាតហ្វូន HUAWEI និងប្រកាសបទ Original Song ជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនHUAWEI បានប្រកាសស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈ និងក្លាយជា Original Song Artist របស់ក្រុមហ៊ុន HUAWEI ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន HUAWEI នឹងធ្វើការសហការផលិតនូវបទ Original Song និង មាតិកាថ្មីៗ ដើម្បីបំពេញចិត្តដល់អតិថិជនដែលស្រលាញ់គាំទ្ររូបលោក ទុំ សុវត្ថិ ផងដែរ ៕ ប្រភព៖ Huawei Mobile

Share This Post: