សិល្បៈ

ឧកញ៉ា ខេមរៈ សិរីមន្ត surprise ភរិយា ទិញកាដូថ្ងៃកំណើតរថយន្តស៊េរីទំនើបប្រភេទ Off-Road ជាកាដូពិសេស

BY
Khmerpress
June 23, 2022
ឧកញ៉ា ខេមរៈ សិរីមន្ត surprise ភរិយា ទិញកាដូថ្ងៃកំណើតរថយន្តស៊េរីទំនើបប្រភេទ Off-Road ជាកាដូពិសេស

មហាជនពិតធ្លាប់បានស្គាល់រួចហើយ អំពីតារាចម្រៀងដែលមានទឹកដមផ្អែម ក្រអួនក្រអៅ និងជាតារាចម្រៀងឈរជើងអស់ជាច្រើនឆ្នាំ ឧកញ៉ា ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយឧកញ៉ា ខេមរៈ បាន surprise ភរិយារបស់លោក ទិញរថយន្តប្រណីតប្រភេទ Off-Road ជាកាដូពិសេស។

នៅក្នុងគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ខេមរៈសិរីមន្ត រៀលអ៊ីស្តេត ឌីវេឡបភើរ បានរៀបរាប់យ៉ាងដូច្នេះថា៖ ” នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត “ ទោះបីឧកញ៉ា ខេមរៈ សិរីមន្ត មិនបានបង្ហើបពីតម្លៃរថយន្ត ប៉ុន្តែបើផ្អែកតាមតម្លៃទីផ្សារ រថយន្តម៉ាក Jeep Sahara នេះ តម្លៃអាចចូលដល់ខ្ទង់ជិត ១០ម៉ឺនដុល្លារ ឯណោះ ៕ ប្រភព៖ Khemarak Sereymun

Share This Post: