ព័ត៌មានអន្តរជាតិ

អាមេរិកបន្ថែមជំនួយសន្តិសុខ ៤៥០លានដុល្លារទៀតទៅកាន់អ៊ុយក្រែនសម្រាប់សមរភូមិនៅតំបន់ Donbas

BY
Khmerpress
June 24, 2022
អាមេរិកបន្ថែមជំនួយសន្តិសុខ ៤៥០លានដុល្លារទៀតទៅកាន់អ៊ុយក្រែនសម្រាប់សមរភូមិនៅតំបន់ Donbas

អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកចំនួន ២រូបបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនាម្សិលមិញនេះថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយផ្នែកសន្តិសុខមួយកញ្ចប់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដោយកញ្ចប់ជំនួយនោះមានតម្លៃជាទឹកប្រាក់ចំនួន ៤៥០លានដុល្លារ។​ ការសម្រេចផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងស្ថានភាពវិវឌ្ឍន៍ចុងក្រោយនៅតំបន់ Donbas ពោលគឺការប្រយុទ្ធគ្នានៅក្នុងតំបន់រសើបមួយនេះបានឈានដល់អាក្រក់បំផុតមួយក្រោយពេលអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសមាជិកសភាពអឺរ៉ុប។

US expected to send US$450 million in security aid to Ukraine: Officials

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយដែលមានតម្លៃ ៤៥០លានដុល្លារនោះនឹងមានបញ្ចូលសម្ភារៈយោធាសំខាន់មួយចំនួន រួមជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយចំនួន ៤ប្រភេទ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់បំផុតសម្រាប់បាញ់ផ្តាច់ក្បួនទ័ពរបស់រុស្ស៊ី។ សូមបញ្ជាក់ជូនថា ជំនួយផ្នែកសន្តិសុខតម្លៃ ៤៥០លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយសភាវុធតម្លៃសរុប ១ពាន់លានដុល្លារ ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ទើបចុះហត្ថលេខអនុម័តកាលពីសប្តាហ៍កន្លងទៅនេះ។  គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី ២៤ ខែមិថុនានេះគឺសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានអូសបន្លាយចូលដល់ខែទី ៤ហើយ ដោយសង្គ្រាមនេះបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Russia-Ukraine war: US commits extra $300 million in security aid to Ukraine | Mint

Share This Post: