ព័ត៌មានអន្តរជាតិ

រុស្ស៊ីលែងភ័យរឿងមាសលក់មិនចេញ ខណៈស្វីសសម្រេចនាំចូលមាសរាប់តោនពីរុស្ស៊ី

BY
Khmerpress
June 25, 2022
រុស្ស៊ីលែងភ័យរឿងមាសលក់មិនចេញ ខណៈស្វីសសម្រេចនាំចូលមាសរាប់តោនពីរុស្ស៊ី

ប្រទេសស្វីស បាននាំចូលមាសពីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២២ ខែមិថុនា ថ្មីៗនេះ។ យោងតាមទិន្នន័យពីរដ្ឋបាលគយសហព័ន្ធស្វីស បានឱ្យដឹងថា មាសជាង ៣តោនត្រូវបានដឹកជញ្ជូនពីប្រទេសរុស្ស៊ីទៅប្រទេសស្វីសក្នុងខែឧសភា ដែលនោះ​ជា​ការ​ដឹក​ជញ្ជូនជាលើក​ដំបូង​ចាប់​តាំង​ពី​ខែ​កុម្ភៈមក។

ការនាំចេញនេះតំណាងឱ្យ ២% នៃការនាំចូលមាសទៅក្នុងមជ្ឈមណ្ឌលកែច្នៃមាសដ៏សំខាន់របស់ស្វីស ហើយមាសដែលបាននាំចូលនេះ​ត្រូវបានចុះបញ្ជីដោយគយស្វីសថា ជាមាសសម្រាប់ចម្រាញ់ ឬ កែច្នៃជាគ្រឿងអលង្ការផ្សេងៗ ខណៈប្រទេសស្វីស មានកន្លែងចម្រាញ់ និងកែច្នៃមាសធំៗចំនួនបួន ដែលរួមគ្នាគ្រប់គ្រងពីរភាគបីនៃមាសរបស់ពិភពលោក។

គួរបញ្ជាក់ផងដែរថា រុស្ស៊ី ជាប្រទេសស្តុកមាសដ៏ធំបំផុតទីប្រាំនៅលើពិភពលោក ហើយកាលពីខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ ឃ្លាំងស្តុកមាសមានតម្លៃជិត ១៤០ពាន់លានដុល្លារ ប៉ុន្តែមិនអាចលក់ ឬនាំចេញទៅប្រទេសណាមួយទេ ដោយសារតែទណ្ឌកម្មពីអឺរ៉ុប និងសហរដ្ឋអាមេរិក ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: