ព័ត៌មានអន្តរជាតិ

តៃវ៉ាន់រកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូង

BY
Khmerpress
June 25, 2022
តៃវ៉ាន់រកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូង

តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនាម្សិលមិញនេះបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូងហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ជំងឺអុតស្វា Monkeypox នៅលើទឹកដីកោះតៃវ៉ាន់នោះគឺជាករណីនាំចូល ត្រូវបានរកឃើញនៅលើខ្លួនយុវជនអាយុជាង ២០ឆ្នាំម្នាក់ដែលទើបត្របល់មកពីសិក្សានៅក្នុងប្រទេសអាឡឺម៉ង់វិញកាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា ការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលជំងឺត្រូវធ្វើចត្តាឡីស័កដើម្បីតាមដានរកជំងឺកូវីដ-១៩ តែយ៉ាងណាក្តីគាត់មិនបានតេស្តវិជ្ជមានជំងឺកូវីដ-១៩នោះទេ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងតៃវ៉ាន់បានបញ្ជាក់ថា កាលពីថ្ងៃទី២០ កន្លងទៅអ្នកជំងឺបានផ្តើមមានអាការៈក្តៅខ្លួន ឈឺបំពងក និងផ្តើមចេញកន្ទួលរមាស់នៅខ្លួន ហើយដោយមានការសង្ស័យខាងគ្រូពេទ្យក៏បានសម្រេចធ្វើតេស្តរកជំងឺអុតស្វា Monkeypox ផង និងធ្វើតេស្តរកជំងឺកូវីដ-១៩ផង តែលទ្ធផលបង្ហាញថា អ្នកជំងឺវិជ្ជមានត្រឹមជំងឺអុតស្វា Monkeypox មួយមុខប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: