ព័ត៌មានជាតិ

រយៈពេល៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៣គ្រឿង ខណៈថ្ងៃឱសានវាទចូលបង់ពន្ធនៅតែ១សប្តាហ៍ទៀតប៉ុណ្ណោះ !

BY
Khmerpress
June 25, 2022
រយៈពេល៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៣គ្រឿង ខណៈថ្ងៃឱសានវាទចូលបង់ពន្ធនៅតែ១សប្តាហ៍ទៀតប៉ុណ្ណោះ !

(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២៤ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៣គ្រឿង។

រថយន្តទាំង២៣គ្រឿងនោះរួមមាន៖

១៖ រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 ពាក់ស្លាកលេខ ភ្នំពេញ 2AE-0861
២៖ រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300 CC
៣៖ រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ផលិត2007ទំហំ ស៊ីឡាំង 2400CC
៤៖ រថយន្តម៉ាក LEXUS RX330 ពណ៌មាស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005 ពាក់ស្លាកលេខ ភ្នំពេញ 2AF-9598
៥៖​ រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ស្លាកលេខ ភ្នំពេញ 2AK-1642
៦៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ស្លាកលេខ ភ្នំពេញ 2AR-1618
៧៖ រថយន្តម៉ាក LEXUS GS300 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០០៦ កម្លាំងសេស ៣០០០ CC
៨៖ រថយន្តម៉ាក Toyota Camry ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០១០
៩៖ រថយន្តម៉ាក Lexus RX 450h ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំម៉ូឌែល២០១១
១០៖ រថយន្តម៉ាក Lexus Rx330 ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2BQ-0739 ឆ្នាំម៉ូដែល 2004
១១៖ រថយន្តម៉ាក Lexus Rx330 ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ កណ្តាល 2A-0455 ឆ្នាំម៉ូដែល 2006
១២៖ រថយន្តម៉ាក Toyota Camry ពណ៌ ទឹកមាស ចង្កូតឆ្វេង ស្លាកលេខ កំពង់ចាម 2A-0653 ឆ្នាំម៉ូដែល 2009
១៣៖ រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005 ពណ៌ស ស្លាកលេខ ព្រះសីហនុ 2A-6967
១៤៖ រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AJ-0037
១៥៖ រថយន្តម៉ាក Lexus RX330 ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៤
១៦៖ រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 និងទំហំស៊ីឡាំង 3500 CC
១៧៖ រថយន្តម៉ាក LEXUS RX400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០០៦ កម្លាំងសេស ៣៣០០ CC
១៨៖ រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ផលិត ឆ្នាំ2009 ពាក់ស្លាកលេខ ភព 2AR -2088
១៩៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 2400 CC
២០៖ រថយន្តម៉ាក Lexus Rx 350 ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2012 ពាក់ផ្លាកលេខ ភ្នំពេញ 2AI-0066
២១៖ រថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2006 ពាក់ផ្លាកលេខ ភ្នំពេញ 2AB-3669
២២៖ រថយន្តម៉ាក Toyota HightLander ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2004 ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0566
២៣៖ រថយន្តម៉ាក Toyota Camryចង្កូតឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ2009 ពាក់ផ្លាកលេខ ភ្នំពេញ 2K-7923

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈថ្ងៃឱសានវាទនៅតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់។

ចំពោះរថយន្តចង្កួតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។

ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: