សង្គម

ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការបញ្ជាក់ឲ្យដឹងអំពីស្ថានភាពសុខភាព ក្រោយទទួលការវះកាត់នៅមន្ទីរពេទ្យរួច

BY
Khmerpress
August 13, 2022
ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការបញ្ជាក់ឲ្យដឹងអំពីស្ថានភាពសុខភាព ក្រោយទទួលការវះកាត់នៅមន្ទីរពេទ្យរួច

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគ្រូពេទ្យជំនាញដាក់រ៉ឺស័រចូលក្នុងសរសៃឈាមបះដូងបានដោយជោគជ័យហើយ។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំសូមជូនដំណឹងដល់ប្រិយមិត្តយើងមេត្តាជ្រាបថា ក្រោយពីបានចូលបន្ទប់សង្គ្រោះបន្ទាន់សន្លប់រយៈពេល៣ម៉ោង ដោយលោកវិជ្ជបណ្ឌិតលីមដាក់រ៉ឺស័រចំនួន៣ចូលទៅក្នុងសរសៃឈាមបះដូងដោយជោគជ័យរួចរាល់ហើយ ព្រឹកនេះវេលាម៉ោង១០លោកគ្រូពេទ្យនិងអនុញ្ញាតអោយចេញពីមន្ទីពេទ្យហើយ ” ៕
ប្រភព៖ ឧកញ៉ា ម៉ុង ឫទ្ធី

Share This Post: