ព័ត៌មានជាតិ

សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ឧបត្ថម្ភ​ថវិកា​ ២​ម៉ឺន​ដុល្លារ​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ស ​ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ

BY
Khmerpress
August 13, 2022
សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ឧបត្ថម្ភ​ថវិកា​ ២​ម៉ឺន​ដុល្លារ​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ស ​ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២២​ នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២ម៉ឺន​ដុល្លារ​អាមេរិក​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ស ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ថវិកា​នេះ​ ខ្ញុំ​បាទ​នឹង​យកទៅ​ប្រគល់​ជូ​ន​ លោក​ ក្រាក់​ សម្ផស្ស នៅ​ថ្ងៃនេះ​តែ​ម្ដង​ ។

ខ្ញុំ​បាទ​ជួសមុខអោយ​ កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ស សូមគោរព​អរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ដែល​តែង​តែ​យកចិត្ត​ទុកដាក់​ជួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ ។ សូមគោរព​ជូនពរ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បី​បន្តដឹកនាំនាវាកម្ពុជា​រក្សា​បាន​សុខ​សន្តិភាព​ និង​ ការអភិវឌ្ឍន៍​ 🙏🙏 ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: