សិល្បៈ

លោក អ៊ាម វន្នី ប្រតិកម្មខ្លាំង ចំពោះខ្សែភាពយន្តថៃ «បុព្វេសន្និវាសវគ្គ២» ដែលបង្ហាញផែនទីទឹកដីខ្មែរបាត់អស់មួយជ្រុង ទៅលើប្រទេសថៃ

BY
Khmerpress
August 13, 2022
លោក អ៊ាម វន្នី ប្រតិកម្មខ្លាំង ចំពោះខ្សែភាពយន្តថៃ «បុព្វេសន្និវាសវគ្គ២» ដែលបង្ហាញផែនទីទឹកដីខ្មែរបាត់អស់មួយជ្រុង ទៅលើប្រទេសថៃ

រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះការវែកញែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ ទាក់ទិននឹងខ្សែភាពយន្តរបស់ប្រទេសថៃ “បុព្វេសន្និវាស វគ្គ២” ដែលចាំងបញ្ជាំងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ដែលនៅក្នុងខ្សែភាពយន្ត បានបង្ហាញពីផែនទី ១ផ្ទាំងរវាងកម្ពុជា-ថៃ។

នៅក្នុងនោះផងដែរ កាលពីម្សិលមិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងសំឡេងពីរោះ ទឹកដមផ្អែម លោក អ៊ាម វន្នី ក៏បានសរសេររៀបរាប់ ដោយលោកមិនពេញចិត្តទាល់តែសោះ ចំពោះខ្សែភាពយន្ត “បុព្វេសន្និវាស វគ្គ២”នេះ ដែលបានបង្ហាញទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ នៅក្នុងនោះលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “#មិនយល់ គ្រាន់តែឈ្មោះការ៉ាកេតគឺយកពីខ្មែរទៅហើយ ឥលូវដល់រឿងខាងក្នុងលួចទៀត តើយើងនៅតែបន្តគាំទ្រកុនរបស់គេដល់ណាទៀតកូនខ្មែរយើងអើយ អ្នកដែលបានទៅមើលនៅរោងកុនទាំងឡាយ ពេញចិត្តឬនៅ? #បុព្វេសន្និវាស វគ្គ២ កាន់តែគឃ្លើន រហូតបង្ហាញថាទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ តើនេះឬជាអ្វីដែលអ្នកទស្សនា ជាកូនខ្មែរយើងនាំគ្នាគាំទ្រ ទាំងងងឹតងងុលមែនទេ? “ ៕ ប្រភព៖ Eam Vanny

Share This Post: