ព័ត៌មានអន្តរជាតិ

ចំនួន​ករណី​ជំងឺ​អុត​ស្វា Monkeypox ​ដែល​បាន​បញ្ជាក់​នៅសហរដ្ឋអាមេរិកបាន​កើន​ដល់​ ១០,០០០ ករណី

BY
Khmerpress
August 13, 2022
ចំនួន​ករណី​ជំងឺ​អុត​ស្វា Monkeypox ​ដែល​បាន​បញ្ជាក់​នៅសហរដ្ឋអាមេរិកបាន​កើន​ដល់​ ១០,០០០ ករណី

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ករណីជំងឺអុតស្វាចំនួន ១០,៧៦៨ ករណី ត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលជាតួលេខខ្ពស់បំផុតនៅលើពិភពលោក។ ការឆ្លងបានរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីនៅក្នុងខែឧសភា នៅពេលដែលករណីដំបូងនៃជំងឺអុតស្វាត្រូវបានបញ្ជាក់ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ នៅថ្ងៃទី០៤ ខែសីហា សម្រាប់ជំងឺនេះផងដែរ ហើយកំពុងចាត់វិធានការដើម្បីធានាថា មនុស្សកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។

ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនអាចចាក់វ៉ាក់សាំងបានទេ ដោយសារកង្វះវ៉ាក់សាំង ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងចូលក្រោមស្បែក (intradermal injection) សម្រាប់ស្ថានភាពបន្ទាន់។ FDA និយាយថា លទ្ធផលនៃការសិក្សាគ្លីនិកបង្ហាញថា ការចាក់វ៉ាក់សាំងទៅក្រោមស្រទាប់នៃស្បែក បង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ស្រដៀងគ្នាទៅនឹងវិធីសាស្រ្តនៃការចាក់ចូលទៅក្នុងសាច់ដុំជាធម្មតា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: