ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចកែប្រែនិងដំឡើងប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិល និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១

BY
Khmerpress
August 13, 2022
រាជរដ្ឋាភិបាល សម្រេចកែប្រែនិងដំឡើងប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិល និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១

រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ។

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ លើរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម៖

កម្រិតទី១៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាង ឬស្មើ ៦៧០ ០០០(ហុកសិបប្រាំពីរម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩០ ០០០(ហុកសិបប្រាំបួនម៉ឺន)រៀល ក្នុងមួយខែ។

កម្រិតទី២៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៦៧០ ០០១(ហុកសិបប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ៨០០ ០០០(ប៉ែតសិបម៉ឺន) រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០(ពីរម៉ឺន)រៀល ក្នុងមួយខែ។

កម្រិតទី៣៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១ រៀល ដល់ ៨១០ ០០០ រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៨២០ ០០០ រៀល ក្នុងមួយខែ។

កម្រិតទី៤៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី​ ៨១០ ០០១ រៀល ឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០ រៀល ក្នុងមួយខែ។

អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែកម្រិតណាមួយខាងលើ រួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: