ព័ត៌មានអន្តរជាតិ

ថៃ វ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រទេសនាំចេញកៅស៊ូកំពូលនៅលើពិភពលោក

BY
Khmerpress
August 13, 2022
ថៃ វ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រទេសនាំចេញកៅស៊ូកំពូលនៅលើពិភពលោក

ថៃបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសនាំចេញកៅស៊ូទៅកាន់ទីផ្សារពិភពលោក ខណៈក្នុងឆមាសទី១ នៃឆ្នាំនេះ ថៃបាននាំចេញកៅស៊ូចំនួន ២.១៩លានតោន ដែលមានតម្លៃ ៧០.៥ពាន់លានបាត (ប្រមាណ ២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការបង្ហាញរបស់ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោក Alongkorn Ponlaboot ។

លោក Alongkorn បាន​ដក​ស្រង់​ទិន្នន័យ​ពី​អាជ្ញាធរ​កៅស៊ូ​ថៃ​ ហើយនិយាយ​ថា ការ​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​សរុប​ក្នុង​ឆ្នាំ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ដល់ ៤.២៧ លាន​តោន កើន​ឡើង ៣.៤១% ​ធៀប​នឹង​ឆ្នាំ​មុន។ លោកបានបន្ថែមថា នៅក្នុងឆមាសទីមួយ ប្រទេសថៃ បាននាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូមានតម្លៃ ១៦៧.២ ពាន់លានបាត។ ក្នុងនោះ ស្ទើរតែពាក់កណ្តាលនៃការនាំចេញគឺទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកៅស៊ូ និងកៅស៊ូរបស់ប្រទេសថៃ។

គួរឱ្យដឹងថា ថៃបានជាប់ចំណាត់កំពូលក្នុងការនាំចេញកាស៊ូ ដោយទម្លាក់ប្រទេសម៉ាឡេស៊ីទៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីដែលតាមពីក្រោយដោយសហរដ្ឋអាមេរិក ជប៉ុន និងសាធារណរដ្ឋកូរ៉េ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: