ព័ត៌មានអន្តរជាតិ

វៀតណាម កំពុងលេចធ្លោ ចំពេលមានតម្រូវការ និងការប្រកួតប្រជែងខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក

BY
Khmerpress
August 15, 2022
វៀតណាម កំពុងលេចធ្លោ ចំពេលមានតម្រូវការ និងការប្រកួតប្រជែងខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក

វៀតណាមកំពុងលេចធ្លោខ្លាំងចំពេលមានតម្រូវការខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក ខណៈក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងឡើងក្នុងប្រទេសវៀតណាម។ ប្រទេសមួយនេះ បានឈានចូលទៅក្នុងការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនកំពូលមួយ បានប្រកាសពីផែនការចាប់ផ្តើមផលិតបន្ទះឈីបនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Thai Nguyen ភាគខាងជើងក្នុងខែកក្កដា ឆ្នាំ២០២៣។

លោក Gu Wenjun ប្រធានអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារសៀងហៃ ICwise បានប្រាប់កាសែតចិន Global Times ថា “វៀតណាមកំពុងក្លាយជាទិសដៅថ្មី សម្រាប់ឧស្សាហកម្ម microconductor ដោយសារតំបន់ឧស្សាហកម្មរបស់ខ្លួន ដែលមានឯកទេសក្នុងការធ្វើតេស្ត និងការវេចខ្ចប់សៀគ្វី។

ជាមួយគ្នានេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់សហរដ្ឋអាមេរិក Technavio បាននិយាយថា ទីផ្សារបន្ទះឈីបផ្ទាល់ខ្លួនរបស់វៀតណាមមានសក្តានុពលកើនឡើងចំនួន ១.៦៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ ប្រទេសវៀតណាមក៏ជាទីតាំងរបស់រោងចក្រ Intel តម្លៃ ១.៥ ពាន់លានដុល្លារ ដែលជារោងចក្រដ៏ធំបំផុតនៅក្នុងបណ្តាញផលិតកម្មទូទាំងពិភពលោករបស់បច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: