ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ព្រមានមន្ទីរពហុព្យាបាលម្លិះដង្កោ ស្តីពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំ

BY
Khmerpress
August 15, 2022
ក្រសួងសុខាភិបាល ព្រមានមន្ទីរពហុព្យាបាលម្លិះដង្កោ ស្តីពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ដីពីការព្រមាន ផាកពិន័យ និងណែនាំចំពោះលោក វេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះ ដង្កោ។

រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានសង្កេតឃើញថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ដូចនេះ ក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោក វេជ្ជបណ្ឌិត ស៊ឹម វន់ ដូចខាងក្រោម៖

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: