ចំណេះដឹង

គ្រូពេទ្យអាមេរិកម្នាក់បាននិយាយថា ការប្រឹងផោមខ្លាំងពេកអាចនាំឱ្យបុគ្គលនោះងងឹតភ្នែកបាន

BY
Khmerpress
September 11, 2022
គ្រូពេទ្យអាមេរិកម្នាក់បាននិយាយថា ការប្រឹងផោមខ្លាំងពេកអាចនាំឱ្យបុគ្គលនោះងងឹតភ្នែកបាន

ស្ដាប់មើលទៅវាដូចជាកំប្លែង និងមិនគួរឱ្យជឿបន្ដិច ប៉ុន្តែលោកគ្រូពេទ្យម្នាក់បានអះអាងថា ការផោមមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកងងឹតភ្នែកភ្លាមៗបាន ហើយវាក៏មានមូលហេតុរបស់វាផងដែរ។ វេជ្ជបណ្ឌិត Anthony Youn ដែលជាអ្នកនិពន្ធ និងជាគ្រូពេទ្យវះកាត់កែសម្ផស្ស នៅរដ្ឋ Michigan របស់សហរដ្ឋអាមេរិក ធ្លាប់បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកលេងបណ្ដាញអ៉ីនធើណេតម្នាក់ ដែលបានលើកឡើងថា គាត់បានងងឹតភ្នែកភ្លាមៗអស់រយៈពេល ៣នាទី បន្ទាប់ពីផោមរួច ហើយលោកគ្រូពេទ្យក៏បានពន្យល់ហេតុផលមួយចំនួនទាក់ទងនឹងបញ្ហានេះ។

នៅក្នុងវីដេអូ Tiktok មួយគាត់បាននិយាយថា៖ «ទោះបីវាមិនសូវកើតមានក៏ដោយ ប្រសិនបើផោមដែលអ្នកបញ្ចេញមកដោយការប្រឹងខ្លាំងពេក វាអាចផ្ទុកនូវអ៉ីដ្រូសែនស៊ុលហ្វីតយ៉ាងច្រើន។» លោកបានបន្ដថា៖«ការសិក្សាបង្ហាញថា អ៉ីដ្រូសែនស៊ុលហ្វីតមានអនុភាពខ្លាំងណាស់ក្នុងការកាត់បន្ថយសម្ពាធឈាម។ ប្រសិនបើ [ការផោម] កាត់បន្ថយសម្ពាធឈាមដែលចរន្តទៅកាន់សរសៃឈាមខួរក្បាលកណ្តាល នោះខ្យល់ចេញដ៏ស្ញៀមស្ងាត់ប៉ុន្តែអាចមានគ្រោះថ្នាក់ ដោយតាមទ្រឹស្តីអាចធ្វើឱ្យអ្នកងងឹតភ្នែកបាន។ ដូច្នេះសូមប្រយ័ត្ន ប្រសិនបើអ្នកប្រឹងផោមខ្លាំងពេក!»

ឃ្លីបនោះទទួលបានការចូលមើលច្រើនជាង ៣.១ លានដងនៅលើ TikTok ហើយខណៈពេលដែលមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលចំពោះរឿងនេះ ក៏មានអ្នកផ្សេងទៀតមិនសូវជាមានការភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះវាជាហេតុផលវិទ្យាសាស្ត្រ។ អ្នកលេងបណ្ដាញម្នាក់បានបញ្ចេញមតិថា៖«ខ្ញុំ​ធ្លាប់​នៅ​ជុំវិញ​អ្នក​ផោមទាំងនោះ ហើយ​ខ្ញុំ​ស្ទើរ​តែ​ធ្លាក់ក្អួត ​វិលមុខខ្លាំងណាស់… ដូច្នេះខ្ញុំជឿថា វាអាចមានលទ្ធភាពដែលយើងងងឹតភ្នែកដោយសារផោម»។ ម្នាក់​ទៀត​ក៏បាននិយាយ​លេង​សើច​ថា៖ “Taco Bell នឹង​មាន​ពាក្យ​បណ្ដឹង​នៅ​ដៃ​ពួក​គេ» ខណៈ​អ្នក​ទី​៣ ទៀត​បាន​បន្ថែម​ថា៖ «OMG ប្តី​ខ្ញុំ​នឹង​ងងឹត​ភ្នែក!» សូមទស្សនាវីដេអូនៅខាងក្រោមនេះ ៖

ដោយ៖ ខ្មែរណូត

Share This Post: