សង្គម

ក្រុមហ៊ុនមេធាវីមួយចេញលិខិតបញ្ចប់ការការពារផ្លូវច្បាប់ដល់មេតុងទីនអនឡាញ ម៉ូលីកា ដោយសារខកខានមិនបានបង់ថ្លៃសេវាអោយ

BY
Khmerpress
November 29, 2022
ក្រុមហ៊ុនមេធាវីមួយចេញលិខិតបញ្ចប់ការការពារផ្លូវច្បាប់ដល់មេតុងទីនអនឡាញ ម៉ូលីកា ដោយសារខកខានមិនបានបង់ថ្លៃសេវាអោយ

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេធាវីមួយ បានធ្វើការប្រកាសបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ ក្រោយ មេតុងទីនអនឡាញល្បីឈ្មោះ មូលីកា បានខកខានក្នុងការបង់សេវារយៈពេលមួយខែ គឺខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើយោងតាម ក្រុមមេធាវី អេជ អេន អេស បានសរសេររៀបរាប់ថា៖

«ដោយសារតែ ក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) បានខកខាន ក្នុងការបង់សេវាមេធាវី ចំនួន ១ខែ គឺខែវិច្ឆិកា ដូចនេះក្រុមមេធាវីយើងខ្ញ៉ំ បានសម្រេចបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ទាំងស្រុងជូនក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។ សូមរំលឹកថាថ្មីៗនេះ អ្នកនាង អឿន ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីឈ្មោះ ក្នុងបណ្ដាញសង្គមដែលមានរឿងរ៉ាវជំពាក់កូនតុងទីនជុំទិស បានប្រកាសថាក្ស័យធន និងសុំឱ្យបងប្អូនទុកពេលឱ្យខ្លួនរកលុយសងពីចំណុចសូន្យមកវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: