PR

ក្រុមហ៊ុនសម្រស់ធម្មជាតិ សម្ពោធផលិតផល៣មុខ និងបើកបង្ហាញនូវទូតសុឆន្ទៈ(BA)សម្រាប់ផលិតផលថ្មី

BY
Naren
November 29, 2022
ក្រុមហ៊ុនសម្រស់ធម្មជាតិ សម្ពោធផលិតផល៣មុខ និងបើកបង្ហាញនូវទូតសុឆន្ទៈ(BA)សម្រាប់ផលិតផលថ្មី

(ភ្នំពេញ)៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានប្រារព្ធកម្មវិធីសម្ពោធផលិតផលថ្មី ៣មុខក្នុងពេលតែមួយនោះគឺ ផលិតផលថែរក្សាសម្រស់ លីនដូ និងឃូស៊ី កុមារ ព្រមទាំងបើកបង្ហាញនូវទូតសុឆន្ទៈសម្រាប់ផលិតថ្មីទាំងនេះផងដែរ។ កម្មវិធីសម្ពោធនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅណាហ្គាវើល មានការចូលរួមពី ថ្នាក់ដឹកនាំក្រុមហ៊ុនសម្រស់ធម្មជាតិ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន លោក ឈាង រ័ត្ន តំណាងចែកចាយ និងសិល្បករ សិល្បការិនី ជាច្រើនដួងដែលបានចូលរួមក្នុងកម្មវិធីយ៉ាងច្រើនកុះករ។

នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានមានប្រសាសន៍ថា «លោកស្រីពិតជារំភើប ក្នុងការបើកបង្ហាញផលិតផល៣មុខក្នុងពេលតែមួយ នឹងបង្ហាញទូតសុឆន្ទៈរបស់ផលិតថ្មី ក្នុងនោះមាន ឃូស៊ី កុមារ ផលិតផលប្រទេសបែលហ្សិក ជាដំណាប់ផ្លែឈើធម្មជាតិ (ផ្លែឈើ៤មុខបញ្ជូលគ្នា) ល្អសម្រាប់កុមារ សុវត្ថិភាព»។

លោកស្រីបានឱ្យដឹងថា សម្រាប់ផលិតផលនេះ កូនស្រីរបស់លោកស្រីក៏បានប្រើប្រាស់រួចហើយ ដោយឃើញថាល្អខ្លាំងសម្រាប់កុមារ។ សម្រាប់គោលការណ៍របស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បើម្ចាស់មិនប្រើមិនលក់ជាដាច់ខាត ហើយផលិតផលត្រូវតែមានគុណភាព និងប្លែកជានិច្ច សម្រាប់លក់ជូនអតិថិជន។ ចំណែកផលិតផលគ្រឿងសម្អាង លីនដូ ត្រូវបានបង្ហាញចំនួន២ប្រភេទ គឺទឹកសម្អាតមុខ លីនដូ ដែលជាផលិតផលប្រទេសថៃ និងម្ស៉ៅខូហ្សិន ដែលជាផលិតផលប្រទេសកូរ៉េ។ លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះតំណាងចែកចាយសម្រស់ធម្មជាតិ និងអតិថិជនដែលជឿជាក់ចំពោះផលិតផលរបស់ក្រុមហ៊ុន។

ចំណែកផលិតផលគ្រឿងសម្អាង លីនដូ ត្រូវបានបង្ហាញ ទូតសុឆន្ទៈរបស់ផលិតផលរហូតដល់ទៅ២រូប នោះគឺ ស្រីនា និង Alex Conan (ចែតា) ដែលពួកគេគឺជាតារាហ្វេសប៊ុកដ៏ល្បី និងជាអ្នកចូលចិត្តប្រើប្រាស់ផលិតផលថែរក្សាសម្រស់ផងដែរ។ ក្រោយពីបានក្លាយជា ទូតសុឆន្ទៈ របស់ផលិតផលគ្រឿងសម្អាង លីនដូ ស្រីនា តារាហ្វេសប៊ុក Alex Conan (ចែតា) បានថ្លែងពីអារម្មណ៍រំភើប ក្រោយក្លាយជា ក្នុងនាមជាអ្នកទូតសុឆន្ទៈផ្សាយផលិតផល។ ស្រីនា ក៏បានបញ្ជាក់ថា មុននឹងផ្សព្វផ្សាយផលិតអ្វីមួយខ្លួនតែងតែយកមកប្រើជាមុន។ ជាក់ស្តែងចំពោះផលិតផលទឹកជូតមុខ លីនដូ នេះត្រូវបានលោកស្រី នួន ស៊ុន្ទរី បានផ្ញើ sample ឱ្យប្រើតាំងពីមិនទាន់មានការវេចខ្ចប់មកម៉្លេះ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការបង្ហាញនូវការប្រើប្រាស់ ផលិតផលថែសម្រស់ លីនដូ ជូនទស្សនិក និងអតិថិជន ទស្សនាផ្ទាល់ បង្ហាញនូវគុណភាពរបស់ផលិតថ្មីផងដែរ៕

Share This Post: