សង្គម

អ្នកនាង ស្រីអូន សម្តែងក្តីរំភើបខ្លាំង ក្រោយ «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់UNESCO

BY
Khmerpress
November 30, 2022
អ្នកនាង ស្រីអូន សម្តែងក្តីរំភើបខ្លាំង ក្រោយ «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់UNESCO

(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនឆ្នាំនៅទីបំផុត «គុនល្បុក្កតោ» ត្រូវបានដាក់ចូលទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីនៃមនុស្សជាតិជា​ផ្លូវ​ការ​ នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេស​ម៉ារ៉ុក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយពីទទួលដំណឹងល្អបែបនេះ អ្នកនាង ស្រីអូន ដែលមហាជនតែងតែឃើញអ្នកនាងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីហ្វឹកហាត់ ផ្សព្វផ្សាយល្បុក្កតោខ្មែរ ឱ្យកាន់តែទូលំទូលាយ។

អ្នកស្រីអូន បានសរសេររៀបរាប់ថា៖ «ជាជោគជ័យមួយដែលកូនខ្មែរគ្រប់រូបចង់បាន ក្បាច់គុនល្បុក្កតោខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាមរតកដូនតា មាននៅតាមចម្លាក់នៃប្រាង្គប្រាសាទអង្គរវត្ត។ ពេលនេះអារម្មណ៍កូនខ្មែរកំពុងតែរំភេីបគ្រប់គ្នា។ ការហាត់ល្បុក្កតោរយៈពេលខ្លីរបស់នាងខ្ញុំ សង្ឃឹមថាជាចំណែកដ៏តូចមួយក្នុងការផ្សព្វផ្សាយល្បុក្កតោរបស់ដូនតាយេីង សូមបងប្អូនកុំប្រកាន់បេីការឃុំមិនសូវជាស្អាត។ សូមអរគុណដល់លោកគ្រូព្រឹទ្ធាចារ្យ អ្នកហាត់ល្បុក្កតោទាំងឡាយ ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ ដែលជំរុញឱ្យល្បុក្កតោខ្មែរមានថ្ងៃនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: