សិល្បៈ

យ៉ាងណាក៏ជាខ្មែរតែមួយ! តារារ៉េប ជីដេវីត ឈរមើល វណ្ណដា ច្រៀងផ្ទាល់ទាំងស្នាមញញឹម ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង (មានវីដេអូ)

BY
Khmerpress
December 1, 2022
យ៉ាងណាក៏ជាខ្មែរតែមួយ! តារារ៉េប ជីដេវីត ឈរមើល វណ្ណដា ច្រៀងផ្ទាល់ទាំងស្នាមញញឹម ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង (មានវីដេអូ)

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។

ក្នុងនោះក៏មានទស្សនីយភាពសិល្បៈជាច្រើនរួមទាំងបុរាណ និងសម័យ បូកលាយបញ្ជូលគ្នា ជាពិសេសការសម្តែងចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ,លោក ម៉ាន់ វណ្ណដា និងលោក ងួន ចាន់ដេវីត ដែលមានការទាក់ទាញនិងការគាំទ្រខ្លាំងពីទស្សនិកជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងអំឡុងពេលដែរលោក ម៉ាន់ វណ្ណដា កំពុងច្រៀងបទចម្រៀង Time to rise ជាមួយនឹង​ព្រឹទ្ធាចារ្យ​​ចាប៉ី​ដងវែង​ លោកតា គង់ ណៃ គេក៏សង្កេតឃើញលោក ងួន ចាន់ដេវីត បានមកឈរទស្សនាទាំងស្នាមញញឹម​ ធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំង២ មានការភ្ញាក់ផ្អើល និងត្រេកអរយ៉ាងខ្លាំង។ យោងតាមការបង្ហោះវីដេអូរបស់ម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ Rous SovanBorey បានសរសេររៀបរាប់ថា៖ «នៅទីបំផុតអ្វីដែលអ្នកទាំងអស់គ្នារង់ចាំបានមកដល់ហើយ Idol With Idol បានជួបគា្នហេីយ»៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: