ព័ត៌មានជាតិ

មកដឹងពីតម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

BY
Khmerpress
December 1, 2022
មកដឹងពីតម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០មានន័យថាចុះ ១៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,០០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣៥០រៀលក្នុងមួយលីត្រ ៕ ប្រភព​៖ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម Kampong Cham Provincial Office of Commerce

Share This Post: