ព័ត៌មានអន្តរជាតិ

អឺរ៉ុបហាមប្រាមថ្នាំស៊ីរ៉ូក្អកដែលមានសារធាតុគីមី ដោយសារតែហានិភ័យនៃប្រតិកម្មអាឡែកហ្ស៊ីធ្ងន់ធ្ងររហូតដល់អាយុជីវិត

BY
Khmerpress
December 3, 2022
អឺរ៉ុបហាមប្រាមថ្នាំស៊ីរ៉ូក្អកដែលមានសារធាតុគីមី ដោយសារតែហានិភ័យនៃប្រតិកម្មអាឡែកហ្ស៊ីធ្ងន់ធ្ងររហូតដល់អាយុជីវិត

(ឡាអេ)៖ និយតករឱសថរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំបំបាត់ការក្អកដែលមានផ្ទុកសារធាតុគីមី pholcodine គួរតែត្រូវបានហាមឃាត់ដោយសារតែហានិភ័យ នៃប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ ចំពោះមនុស្សដែលស្ថិតនៅក្រោមការប្រើថ្នាំសន្លប់ទូទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ថា ការព្យាបាលជាមួយសារធាតុ pholcodine ដែលត្រូវបានប្រើចំពោះមនុស្សពេញវ័យ និងកុមារ ដើម្បីព្យាបាលការក្អកស្ងួត គួរតែត្រូវបានដកចេញពីការលក់ក្នុងទីផ្សារ។

និយតករបាននិយាយថា «ការប្រើប្រាស់ថ្នាំ Polcodine ក្នុងរយៈពេល១២ ខែមុនពេលការប្រើថ្នាំសន្លប់ទូទៅ … គឺជាកត្តាហានិភ័យសម្រាប់ការវិវត្ត នៃប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylactic)»។

របាយការណ៍បានសង្កត់ធ្ងន់ថា « ប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylactic)» គឺជា ប្រតិកម្មអាលែហ្សីភ្លាមៗ ធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: