ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបបានកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹម ៦០ ដុល្លារ ក្នុងមួយបារ៉ែល ជាផ្នែកនៃការដាក់ទណ្ឌកម្មថ្មី

BY
Khmerpress
December 3, 2022
សហភាពអឺរ៉ុបបានកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹម ៦០ ដុល្លារ ក្នុងមួយបារ៉ែល ជាផ្នែកនៃការដាក់ទណ្ឌកម្មថ្មី

សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាផ្នែកនៃទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖«វិធានការនេះពង្រឹងឥទ្ធិពលនៃទណ្ឌកម្មរបស់យើង និង នឹងកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីបន្ថែមទៀត»។ សេចក្តីថ្លែងការណ៍នេះក៏និយាយផងដែរថា ការកំណត់នេះនឹងធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថេរភាព ដោយសារតែប្រតិបត្តិករសហភាពអឺរ៉ុបនឹងត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ដែលបានលក់ក្នុងតម្លៃនេះទៅកាន់ប្រទេសទី៣។

សមាជិកសហភាពអឺរ៉ុប គឺប្រទេសអេស្តូនី បាននិយាយថា ការកំណត់តម្លៃនឹងត្រូវបានពិនិត្យជាប្រចាំ។ សហភាពអឺរ៉ុប រួមជាមួយនឹងក្រុមប្រទេសចំនួន ៧ ត្រូវបានគេរំពឹងថា នឹងអនុវត្តកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ប្រេង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​រុស្ស៊ី ខណៈ​ដែល​ខ្លួន​បន្ត​ការ​ឈ្លានពាន​អ៊ុយក្រែន។ ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ លើ​ប្រេងឆៅ​រុស្ស៊ី​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ។ សមាជិកសហភាពអឺរ៉ុបកំពុងចរចាអំពីតម្លៃនេះ ដោយសារតែមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មតែឯងនឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេ ដោយសារការកើនឡើងតម្លៃ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: