ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃចាប់ខ្លួនបុរសជាអ្នកផលិតថ្នាំសម្រកទម្ងន់មួយប្រភេទដែលបណ្តាលឲ្យអ្នកប្រើប្រាស់ ៣នាក់បាត់បង់ជីវិត

BY
Khmerpress
December 3, 2022
អាជ្ញាធរថៃចាប់ខ្លួនបុរសជាអ្នកផលិតថ្នាំសម្រកទម្ងន់មួយប្រភេទដែលបណ្តាលឲ្យអ្នកប្រើប្រាស់ ៣នាក់បាត់បង់ជីវិត

ថៃ៖ បុរសជាអ្នកផលិតនិងចែកចាយថ្នាំសម្រកទម្ងន់ម្នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលប្រើប្រាស់ថ្នាំសម្រកទម្ងន់របស់គាត់។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែធ្នូនេះបានបញ្ជាក់ថា ជនជាប់ចោទរូបនេះមានឈ្មោះថា Natthawa អាយុ ៥០ឆ្នាំ ខណៈការចាប់ខ្លួនរូបគាត់ត្រូវធ្វើឡើងដោយប៉ូលិសជំនាញក្រុងបាងកក ដែលបានចុះទៅដល់ខុនដូររបស់របស់គាត់តែម្តង។

ប្រភពខាងលើបានបន្តថា ថ្នាំសម្រកទម្ងន់របស់លោក Natthawa គឺជាប្រភេទថ្នាំគ្រាប់ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋថៃដែលកំពុងមានបញ្ហាឡើងទម្ងន់។ បើតាមក្រុមមន្ត្រីជំនាញផ្នែកឱសថថៃបានរកឃើញថា នៅក្នុងថ្នាំសម្រកទម្ងន់ដែលលោក Natthawa បានផលិតឡើងនោះគឺមានផ្ទុកនូវសារធាតុមួយចំនួន ដែលត្រូវបានហាមឃាត់ដោយរដ្ឋបាលផ្នែកឱសថនិងចំណីអាហារ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា លោក Natthawa នឹងត្រូវទទួលទោសកម្រិតណា ឬត្រូវសងថ្លៃជំងឺចិត្តទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណានោះទេ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: