ព័ត៌មានអន្តរជាតិ

រថយន្តដែលអាចហោះបាននៅលើអាកាសនឹងត្រូវគេយកទៅធ្វើតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី

BY
Khmerpress
December 3, 2022
រថយន្តដែលអាចហោះបាននៅលើអាកាសនឹងត្រូវគេយកទៅធ្វើតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូនេះបានឲ្យដឹងថា រថយន្តដែលអាចហោះនៅអាកាសបាននឹងត្រូវគេយកទៅតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីគឺទីក្រុង Nasuntara នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ។ រថយន្តអាចហោះបានដែលនឹងមានវត្តមាននៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីនោះគឺរថយន្តរបស់ក្រុមហ៊ុន Hyundai ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង។

បើតាមលោក Mohammed Ali Berawi អនុប្រធាននាយកដ្ឋានផ្លាស់ប្តូរបៃតងនិងឌីជីថលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងរថយន្តដ៏ទំនើបចុងក្រោយនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យយានយន្តក្នុងរយៈពេល ១០ឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបានដាក់ចេញនាពេលកន្លងមក ខណៈគម្រោងមួយនេះត្រូវការចំណាយប្រាក់ជាង ៣១ពាន់លានដុល្លារអាមេរិក។ លោក Mohammed Ali Berawi បានបន្តថាការចាប់ដៃគូជាមួយក្រុមហ៊ុន Hyundai នឹងជួយឲ្យ វិស័យយានយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីស្ទុះទៅមុខយ៉ាងរហ័ស​ ហើយវាក៏ជាផ្នែកដ៏សំខាន់មួយសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: