Mom Me

អាហារមួយចំនួនដែលជួយបង្កើនភាពស៊ាំដល់កុមារ

BY
Naren
January 9, 2023
អាហារមួយចំនួនដែលជួយបង្កើនភាពស៊ាំដល់កុមារ

កុមារដែលទទួលសារជាតិចិញ្ចឹមគ្រប់គ្រាន់ អាចលូតលាស់ និងរៀនសូត្របានល្អប្រសើរ។ ឪពុកម្តាយគួរតែផ្តល់ឱ្យកូនៗនូវអាហារ និងភេសជ្ជៈមួយចំនួន ដើម្បីបង្កើនភាពស៊ាំ ការពារជំងឺផ្តាសាយ និងការពារសុខភាពរបស់ពួកគេ។

យ៉ាអួ៖ អាហារនេះសម្បូរទៅដោយបាក់តេរីមានប្រយោជន៍ដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ។ ប្រូបាយអូទិកគឺជាបាក់តេរីមានប្រយោជន៍ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយដោយការពារប្រព័ន្ធរំលាយអាហារនិងការពារបាក់តេរីអាក្រក់ដែលបង្កឱ្យមានជំងឺ។ សារធាតុនេះក៏ជួយការពារជំងឺដោយបង្កើនចំនួនកោសិកាដែលប្រឆាំងនឹងមេរោគ។ ប្រភពអាហារល្អៗ នៃប្រូប៊ីយ៉ូទិករួមមានទឹកដោះគោយ៉ាអួនិង ភេសជ្ជៈទឹកដោះគោជូរ។

ខ្ទឹមស៖ នៅពេលចម្អិនអាហារអ្នកគួរតែបន្ថែមខ្ទឹមសខ្លះៗ ព្រោះតែសំបូរទៅដោយសមាសធាតុដែលបង្កើនភាពស៊ាំដើម្បីការពារជំងឺផ្តាសាយ។ ខ្ទឹមសក៏ជាអង់ទីប៊ីយ៉ូទិកធម្មជាតិប្រឆាំងបាក់តេរីប្រឆាំងមេរោគប្រឆាំងផ្សិតនិងមានលក្ខណៈប្រឆាំងអុកស៊ីតកម្មផងដែរ។

ផ្សិត៖ អាហារនេះសំបូរទៅដោយបេតាគ្លូកានដែលជាសារធាតុប៉ូលីស្កាខាត់ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយសកម្មនិងជួយការពារការបង្ករោគ។ ផ្សិតក៏សំបូរទៅដោយវីតាមីន ប៉ូលីហ្វេណុល ស្តេរ៉ូលនិងស័ង្កសីផងដែរ។ សារធាតុចិញ្ចឹមទាំងអស់នេះធ្វើឱ្យប្រព័ន្ធការពាររាងកាយក្មេងមានសុខភាពល្អ។

ស៊ុបមាន់៖ ស៊ុបមាន់បំប៉នត្រូវបានប្រជាជននៅទ្វីបអាស៊ីយើងញ៉ាំជាជំនួយដល់សុខភាពយូរយារណាស់មកហើយ ពិសេស​គឺពង្រឹងប្រព័ន្ធភាពស៊ាំខ្សោយឲ្យខ្លាំងក្លាឡើងវិញ ហើយរឹតតែសំខាន់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតដូចសព្វថ្ងៃនេះ។ ការញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ក៏អាចជួយទប់ស្កាត់យើងពីជំងឺផ្ដាសាយ និងជំងឺតូចតាចដទៃទៀតដែរ។

 

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

ប្រភព៖ zingnews

Share This Post: