Mom Me

អ្នកម៉ាក់ចេះតិចនិកទាំងនេះ កូននឹងមិនជួបបញ្ហា រលាក រោលរមាស់ ដោយសារខោទឹកនោមឡើយ

BY
Naren
January 9, 2023
អ្នកម៉ាក់ចេះតិចនិកទាំងនេះ កូននឹងមិនជួបបញ្ហា រលាក រោលរមាស់ ដោយសារខោទឹកនោមឡើយ

បច្ចុប្បន្នអ្នកម៉ាក់សឹងតែគ្រប់គ្នា ជ្រើសរើស​ការប្រើប្រាស់ខោទឹកនោម ព្រោះតែងាយស្រួល​ មិនពិបាកក្នុងការបោកគក់កន្ទប ឬ​ខោ។ ទោះបីងាយស្រួលក្នុងការប្រើប្រាស់ក៏ពិតមែន ប៉ុន្តែទារកមួយចំនួនក៏ជួបបញ្ហារលាក រោល ដោយសារខោទឹកនោមដែរ ដូច្នេះតើអ្នកម៉ាក់ត្រូវធ្វើដូចម្ដេច ពេលជួបបញ្ហានេះ?

បញ្ហារលាក រោលរមាស់ ដោយសារខោទឹកនោមកើតឡើងដោយសារទឹកនោម ឬ លាមក ជាពិសេសពេលកូនរាករូស ហើយនៅពេលដែលកូនស្លៀកខោទឹកនោមដែលសើមខ្លាំង និងកង្វក់ ផ្អឹបទុកយូរ។ មួយវិញទៀត កូនមានស្បែកខ្សោយងាយរងប្រតិកម្ម ក៏ឧស្សាហ៍ជួបបញ្ហានេះដែរ។

ដើម្បីការពារបញ្ហានេះ តើម៉ាក់ៗត្រូវធ្វើដូចម្ដេច?

១.​ ផ្លាស់ប្ដូរខោទឹកនោមឱ្យបានញឹកញាប់ ជាពិសេសពេលកូនរាក
២. ប្រើគ្រីមការពាររលាករោលដម្រាប់ទារក
៣. លាងសម្អាតគូទកូនជាមួយទឹកក្ដៅឧណ្ឌៗ អោយស្អាត និងជូតឱ្យស្ងួតជាមួយកន្សែងទន់ៗ
៤. ឧស្សាហ៍ចំហរ គូទកូនអោយត្រូវខ្យល់ខ្លះ
៥. ពេលកូនបត់ជើងធំ កុំទុកយូរ ត្រូវប្រញាប់លាងចេញ៕

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

អត្ថបទ៖ លីនី
ប្រភព៖ caringforkids

Share This Post: