Mom Me

កូនមានបញ្ហាសុខភាពពេលខ្លះ អាចមកពីដបទឹកដោះដែលមានសភាពបែបនេះ ដូច្នេះប៉ាម៉ាក់គួរប្ដូរចេញភ្លាម

BY
Liny Chan
January 11, 2023
កូនមានបញ្ហាសុខភាពពេលខ្លះ អាចមកពីដបទឹកដោះដែលមានសភាពបែបនេះ ដូច្នេះប៉ាម៉ាក់គួរប្ដូរចេញភ្លាម

នៅពេលកូនមឹមដោយប្រើដបទឹកដោះគោហើយមានបញ្ហាសុខភាព ប៉ាម៉ាក់ភាគច្រើនតែងតែគិតថាមកពីម្សៅទឹកដោះគោ ឬ មកពីទឹកដោះម្ដាយ តែករណីខ្លះអាចបណ្ដាលមកពីដបទឹកដោះគោ។ ដូច្នេះប៉ាម៉ាក់គួរងាកមកចាប់អារម្មណ៍នឹងដបទឹកដោះគោដែលកូនប្រើ ព្រោះដបដែលផលិតចេញពីផ្លាស្ទិក មិនអាចទិញតែម្ដងហើយប្រើរហូតកូនធំនោះទេ គឺវាមានរយៈពេលក្នុងការប្រើប្រាស់របស់វា ហើយរយៈពេលប្រើទៀតសោត គឺអាស្រ័យទៅលើម៉ាកផលិតផល ព្រោះ​ម៉ាក​ដែល​មាន​តម្លៃ​ថ្លៃ គុណភាពនិងរយៈពេលប្រើ​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។​ យ៉ាងណាមិញ ប្រសិនបើអ្នកសង្កេតឃើញដបទឹកដោះគោរបស់កូន មានសភាពខុសធម្មតាដូចខាងក្រោមនេះ សូមប្តូរចេញភ្លាម៖

– ក្បាលដោះ៖ ប៉ាម៉ាក់គួរពិនិត្យមើលក្បាលដោះដបទឹកដោះគោឱ្យបាន​ញឹកញាប់ (យ៉ាងហោចណាស់រៀងរាល់ ២ ទៅ ៣ខែ)។ បើក្នុងករណីឃើញថា ក្បាលដោះមានសភាព ប្រែពណ៌ស្រអាប់ ស្ដើង ស្អិត ឬ មានស្នាមប្រេះ និងលំហូរទឹកដោះគោហូរខ្លាំងខុសធម្មតា យើងគួរប្ដូរចេញភ្លាម។

– ដប៖ ចំពោះដប អ្នកម៉ាក់គួរប្ដូរចេញនៅពេលដែលសភាពដប ប្រេះ ឬ ប៉ោង ព្រោះអាចបង្កគ្រោះថ្នាក់ដល់កូន ជាពិសេសប្រសិនបើអ្នកម៉ាក់ប្រើដបកែវ។ មួយវិញទៀត ជាធម្មតាការប្រើប្រាស់ដបទឹកដោះគោមានរយៈពេលពី ៦ខែ ឡើងទៅ ទៅតាមម៉ាកផលិតផល ប៉ុន្តែបើក្នុងករណីអ្នកម៉ាកធ្វើការលាងសម្អាត និងស្រុះទឹកក្តៅ ឬចំហុយញឹកញាប់ពេក អ្នកម៉ាកគួរប្ដូរដបចេញមុនរយៈពេលនៃការកំណត់។

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

អត្ថបទ៖ លីនី
ប្រភព៖ babycenter

Share This Post: