Mom Me

ដើម្បីសុខភាពកូនតូច ម៉ាក់ប៉ាកុំប្រើដបទឹកដោះគោប្រភេទនេះ

BY
Naren
January 11, 2023
ដើម្បីសុខភាពកូនតូច ម៉ាក់ប៉ាកុំប្រើដបទឹកដោះគោប្រភេទនេះ

ម៉ាក់ប៉ាខ្លះក៏បានជ្រាប ខ្លះទៀតក៏មិនទាន់បានដឹង ថាតើគួរប្រើប្រាស់ដបទឹកដោះគោ បែបណាទើបមិនប៉ះពាល់ដល់សុខភាពកូនតូចៗ។ សព្វថ្ងៃនេះ ឪពុកម្តាយភាគច្រើនបានប្រើប្រាស់ដបជ័រ ព្រោះវាមានទម្ងន់ស្រាល និងងាយស្រួលកាន់ជាងដបទឹកដោះគោប្រភេទកែវ ប៉ុន្តែការប្រើប្រាស់អាចមានរយៈពេលកំណត់។ ឪពុកម្តាយមួយចំនួនបានជ្រើសរើស យកដបទឹកដោះគោប្រភេទកែវ ដើម្បីចៀសវាងសារធាតុគីមីមួយហៅថា bisphenol A (BPA)។ ។ BPA ត្រូវបានគេប្រើដើម្បីធ្វើឱ្យប្លាស្ទិករឹង រក្សាបាក់តេរីមិនឱ្យពុលអាហារ និងការពារកំប៉ុងមិនឱ្យច្រេះ។

ទោះបីជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានដែល BPA អាចមានលើមនុស្ស ជាពិសេសលើទារក និងកុមារ។ ឪពុកម្តាយគួរតែបង្ការការពារដូចខាងក្រោម ដើម្បីកាត់បន្ថយ BPA មិនឱ្យប៉ះពាល់ដល់ទារក៖
-ម៉ាក់ប៉ា ដែលជ្រើសរើសដបទឹកដោះជ័រ គួរតែពិនិត្យមើលថា ដបនោះជាប្រភេទ BPA Free ឬអត់។
-បញ្ចៀសដបទឹកដោះគោ ដែលមានដាក់សញ្ញា (recycling number 7) ត្រីកោណបានន័យថាជារបស់អាចយកទៅផលិតវិញបាននិងលេខ៧ បញ្ជាក់ថាមាន BPA។
– ប្រើដបដែលធ្វើពីជ័រស្រអាប់ (ភាគច្រើនធ្វើពី polyethylene or polypropylene) និងមិនមានផ្ទុកនូវជាតិ BPA។
– ដបធ្វើពីកែវក៏ជាជម្រើសល្អសម្រាប់ប្រើប្រាស់ដែរ ប៉ុន្តែមានហានិភ័យខ្ពស់ ព្រោះអាចនឹងបែក ដែលអាចមុតដល់ទារក

ការបំបៅកូនដោយទឹកដោះម្តាយ គឺជាវិធីមួយផ្សេងទៀតដើម្បីកាត់បន្ថយការប៉ះពាល់នឹង BPA ។ American Academy of Pediatrics ណែនាំឱ្យបំបៅកូនដោយទឹកដោះម្តាយជាប្រភពអាហារូបត្ថម្ភតែមួយគត់សម្រាប់កូនរបស់អ្នករយៈពេលប្រហែល ៦ខែ៕

ប្រភព៖ healthychildren/

Share This Post: