ចំណេះដឹង

មកដឹងអាហារមួយចំនួន ដែលអាចរក្សាទុកបានយ៉ាងតិច ២សប្តាហ៍នៅក្នុងទូរទឹកកក

BY
Naren
January 11, 2023
មកដឹងអាហារមួយចំនួន ដែលអាចរក្សាទុកបានយ៉ាងតិច ២សប្តាហ៍នៅក្នុងទូរទឹកកក

ការដឹងថាអាហារណាដែលលោកអ្នកអាចរក្សាទុកបានយូរនឹងជួយអ្នកឱ្យកំណត់អាទិភាពមុខម្ហូបដែលត្រូវកែច្នៃ។ ខាងក្រោមជាបន្លែ ផ្លែឈើមួយចំនួនដែលអាចរក្សាទុកបានយ៉ាងតិច ២សប្តាហ៍នៅក្នុងទូរទឹកកក៖

ការ៉ុត៖ អាហារនេះគួររក្សាទុកក្នុងថង់ប្លាស្ទិក ហើយអាចរក្សាទុកក្នុងទូទឹកកករយៈពេលជាច្រើនសប្តាហ៍។ ប្រសិនបើការ៉ុតចាប់ផ្តើមទន់បន្តិច អាចយកទៅធ្វើជាស៊ុបភ្លាមៗ មុនពេលវាខូច។

សាច់ក្រក៖ ចំពោះសាច់ក្រកដែល ចម្អិនទាំងស្រុង និងមិនទាន់បើក អាចរក្សាបានក្នុងទូទឹកកករយៈពេល២ សប្តាហ៍។

Bacon៖ ដូចនឹងសាច់ក្រកដែរ baconដែលមិនទាន់បើកហើយនៅស្រស់ អាចទុកបានរយៈពេល ២សប្តាហ៍។ ប្រសិនបើបន្ទាប់ពីបើកចូលខ្យល់ហើយ អ្នកមិនអាចញ៉ាំវាទាំងអស់ក្នុងរយៈពេល៥ថ្ងៃទេ ចូររុំវាឱ្យតឹង ហើយដាក់វាក្នុងទូរទឹកកក ព្រោះនេះជារបៀបរក្សាអាហារនេះឱ្យបានយូរខែ។

ស៊ុត៖ ស៊ុត ជាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ អាហារនេះមានប្រូតេអ៊ីនខ្ពស់ និងខ្លាញ់ដែលមានសុខភាពល្អ។ ស៊ុតអាចត្រូវបានរក្សាទុកក្នុងទូទឹកកកប្រហែលមួយខែឯណោះ។

ផ្លែ​ប៉ោម៖ ពេល​ដែល​អ្នក​ទុក​ផ្លែ​ប៉ោម​ក្នុង​ទូទឹកកក អាចទុករយៈពេលពី ២-៣ សប្តាហ៍៕

Share This Post: