ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន

BY
Khmerpress
January 26, 2023
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម  ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន

រាជធានីភ្នំពេញ៖ យោងតាមព្ររាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះមហាក្សត្រ បានត្រាស់បង្គាប់ តែងតាំងនិងផ្ដល់ឋានៈឯកឧត្តម ឃួង ស្រេង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។

ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

Share This Post: